យូដាស 1:24-25
យូដាស 1:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯព្រះ ដែលអាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនឹងដាក់អ្នករាល់គ្នា នៅចំពោះសិរីល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេកអរផង គឺជាព្រះអង្គដ៏ជាព្រះតែមួយ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះសូមឲ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា នឹងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ។ អាម៉ែន។:៚
យូដាស 1:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ហើយដាក់អ្នករាល់គ្នានៅចំពោះសិរីល្អរបស់ព្រះអង្គ ដោយឥតបន្ទោសបាន ទាំងមានអំណរ គឺព្រះតែមួយព្រះអង្គ ជាព្រះសង្គ្រោះនៃយើង ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង សូមថ្វាយសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាច តាំងពីមុនសម័យកាលទាំងអស់ នៅពេលនេះ និងអស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។:៚
យូដាស 1:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់អាចការពារបងប្អូនមិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្តុង្គឧត្ដម ព្រះចេស្ដា និងអំណាចដែលព្រះអង្គមានតាំងពីមុនកាលសម័យទាំងអស់ ហើយព្រះអង្គក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!។