លេវីវិន័យ 1:1-2
លេវីវិន័យ 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះអម្ចាស់ ហើយមានព្រះបន្ទូលមកលោកថា៖ «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ចង់យកតង្វាយមកថ្វាយព្រះអម្ចាស់ គេអាចថ្វាយគោ ឬចៀមជាតង្វាយបាន។
លេវីវិន័យ 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកម៉ូសេមក ហើយបង្គាប់លោកពីក្នុងត្រសាលជំនុំ ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «បើកាលណាអ្នកណាចង់ថ្វាយតង្វាយដល់ព្រះយេហូវ៉ា ត្រូវតែយកតង្វាយមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
លេវីវិន័យ 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលហៅម៉ូសេមក បង្គាប់លោកពីក្នុងត្រសាលជំនុំ ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយដង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកដង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។