លូកា 22:69-71
លូកា 22:69-71 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ អំណឹះតទៅ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ» នោះទាំងអស់គ្នាសួរថា៖ «ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អស់លោកមានប្រសាសន៍ដូច្នោះ គឺខ្ញុំនេះហើយ»។ គេក៏និយាយថា៖ «តើចាំបាច់ត្រូវការបន្ទាល់អ្វីទៀត? ព្រោះយើងបានឮផ្ទាល់ចេញពីមាត់របស់វាហើយ!»។
លូកា 22:69-71 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ អំណើះតទៅ បុត្រមនុស្សនឹងអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព »។ ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្ដង!»។
លូកា 22:69-71 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អំណឹះទៅមុខ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ គេក៏និយាយថា តើចាំបាច់ត្រូវការនឹងទីបន្ទាល់អ្វីទៀត ព្រោះយើងបានឮចេញពីមាត់ខ្លួនវាមកស្រាប់ហើយ។