លូកា 24:31-32
លូកា 24:31-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី
លូកា 24:31-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ភ្នែកគេក៏បើកភ្លឺឡើង ហើយគេបានស្គាល់ព្រះអង្គ តែព្រះអង្គក៏បាត់ពីមុខគេទៅភ្លាម។ គេនិយាយគ្នាថា៖ «តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់មានព្រះបន្ទូលមកកាន់យើង ហើយសម្តែងពីបទគម្ពីរប្រាប់យើង នៅតាមផ្លូវនោះទេឬ?»
លូកា 24:31-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែ ព្រះអង្គបាត់ពីមុខគេទៅ។ គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឲ្យយើងស្ដាប់ នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។