លូកា 9:28-29
លូកា 9:28-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រមាណជាប្រាំបីថ្ងៃក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។
ចែករំលែក
អាន លូកា 9លូកា 9:28-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រហែលជាប្រាំបីថ្ងៃ ក្រោយដែលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះមក ព្រះអង្គបានយកពេត្រុស យ៉ូហាន និងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ កាលព្រះអង្គកំពុងតែអធិស្ឋាន នោះព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសភ្លឺព្រាត។
ចែករំលែក
អាន លូកា 9