ម៉ាថាយ 1:18-19
ម៉ាថាយ 1:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា ឯយ៉ូសែប ប្ដីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ
ម៉ាថាយ 1:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯកំណើតរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើងយ៉ាងដូច្នេះ គឺពេលនាងម៉ារា មាតាព្រះអង្គបានភ្ជាប់ពាក្យជាមួយយ៉ូសែប មុនពេលអ្នកទាំងពីររួមរស់នៅជាមួយគ្នា នាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ។ យ៉ូសែប ប្តីរបស់នាងជាមនុស្សសុចរិត លោកមិនចង់ធ្វើឲ្យនាងអាម៉ាស់ឡើយ គឺលោកសម្រេចចិត្តថានឹងលែងនាងដោយសម្ងាត់វិញ។
ម៉ាថាយ 1:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។