ម៉ាថាយ 12:36-37
ម៉ាថាយ 12:36-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសម្ដីរបស់ខ្លួន ហើយក៏នឹងជាប់ទោស ដោយសារតែពាក្យសម្ដីរបស់ខ្លួនដែរ»។
ម៉ាថាយ 12:36-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសម្ដីឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសម្ដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសម្ដីរបស់អ្នកដែរ»។
ម៉ាថាយ 12:36-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។