ម៉ាថាយ 14:34-36
ម៉ាថាយ 14:34-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលឆ្លងដល់ត្រើយម្ខាងហើយ គេក៏ចូលទៅស្រុកគេនេសារ៉ែត។ ក្រោយពីប្រជាជននៅទីនោះបានស្គាល់ព្រះអង្គ គេក៏យកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់នោះទាំងមូល ហើយនាំយកអស់អ្នកដែលមានជំងឺមករកព្រះអង្គ រួចអង្វរព្រះអង្គ សូមឲ្យគ្រាន់តែអ្នកទាំងនោះបានពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ទាំងប៉ុន្មាន បានជាសះស្បើយ គ្រប់គ្នា។
ម៉ាថាយ 14:34-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូ និងពួកសិស្ស*បានឆ្លងទៅដល់ត្រើយម្ខាង ត្រង់ស្រុកគេនេសារ៉ែត។ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ ក៏ជាសះស្បើយ គ្រប់ៗគ្នា។
ម៉ាថាយ 14:34-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះបានឆ្លងទៅដល់ត្រើយម្ខាងហើយ នោះក៏ចូលទៅក្នុងស្រុកគេនេសារ៉ែត ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់ ក៏អង្វរឲ្យទ្រង់អនុញ្ញាត ឲ្យអ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជាទាំងអស់គ្នា។