ម៉ាថាយ 28:12-15

ម៉ាថាយ 28:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​អ្នក​ទាំង​នោះ​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ​រួច​ហើយ គេ​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ទៅ​ពួក​ទាហាន ដោយ​ប្រាប់​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​និយាយ​ថា "ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ ពួក​សិស្ស​របស់​វា​បាន​ចូល​មក​លួច​យក​សព​ទៅ​ទាំង​យប់"។ បើ​រឿង​នេះ​ឮ​ទៅ​ដល់​លោក​ទេសា‌ភិបាល យើង​នឹង​ទៅ​ពន្យល់​លោក​កុំ​ឲ្យ​ឯង​រាល់​គ្នា​មាន​ទោស»។ ដូច្នេះ គេ​ក៏​ទទួល​យក​ប្រាក់​នោះ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​នៅ​តែ​មាន​ឮ​សុស‌សាយ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា រហូត​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន ម៉ាថាយ 28

ម៉ាថាយ 28:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​នាយក​បូជា‌ចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។ ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។ ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន‌ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន ម៉ាថាយ 28

ម៉ាថាយ 28:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​កាល​អ្នក​ទាំង​នោះ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ បើ​សេចក្ដី​នោះ​ឮ​ទៅ​ដល់​លោក​ចៅហ្វាយ នោះ​យើង​នឹង​ទៅ​ពន្យល់​លោក ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​ទោស គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរ‌ខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ចែក​រំលែក
អាន ម៉ាថាយ 28