ម៉ាថាយ 28:5-6
ម៉ាថាយ 28:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង ព្រះអង្គមិននៅទីនេះទេ ដ្បិតព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់បានមានព្រះបន្ទូលរួចមកហើយ សូមមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ។
ម៉ាថាយ 28:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន
ម៉ាថាយ 28:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ