មីកា 3:11
មីកា 3:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់ ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា "ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។
មីកា 3:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកម្រៃ ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើ ទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
មីកា 3:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ