ម៉ាកុស 4:39-40
ម៉ាកុស 4:39-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យ? តើអ្នករាល់គ្នានៅតែគ្មានជំនឿទេឬ?»
ចែករំលែក
អាន ម៉ាកុស 4ម៉ាកុស 4:39-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។
ចែករំលែក
អាន ម៉ាកុស 4