ណាហ៊ូម 1:14-15
ណាហ៊ូម 1:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានបង្គាប់ឯងថា៖ «ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ យើងនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិត ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញ យើងនឹងរៀបចំផ្នូរឯង ដ្បិតឯងគម្រក់ណាស់»។ មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែល ដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីង»។
ណាហ៊ូម 1:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកក្រុងនីនីវេវិញ ព្រះអម្ចាស់សម្រេចដូចតទៅ៖ «អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។ យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។ យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។ មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
ណាហ៊ូម 1:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរឯងថា ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ អញនឹងកាត់អស់ទាំងរូបឆ្លាក់ នឹងរូបសិតពីវិហាររបស់ព្រះទាំងប៉ុន្មាននៃឯងចេញ ហើយនឹងរៀបចំផ្នូរឯង ដ្បិតឯងគំរក់ណាស់។ មើលន៏ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។