នេហេមា 7:1-2
នេហេមា 7:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងឲ្យមានអ្នកយាមទ្វារ អ្នកចម្រៀង និងពួកលេវីឡើងវិញ។ ខ្ញុំបានចាត់តាំងមនុស្សពីរនាក់ឲ្យគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។
នេហេមា 7:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ ខ្ញុំបានប្រគល់អំណាចគ្រប់គ្រងលើក្រុងយេរូសាឡិម ឲ្យហាណានី ជាប្អូនប្រុសរបស់ខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន។
នេហេមា 7:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលកំផែងបានសង់ឡើងជាស្រេច ហើយខ្ញុំបានដាក់ផ្ទាំងសន្លឹកទ្វារទាំងប៉ុន្មាន រួចបានដំរូវពួកឆ្មាំទ្វារ ពួកចំរៀង នឹងពួកលេវី ឲ្យធ្វើការងារទៅ នោះខ្ញុំបានប្រគល់អំណាចត្រួតត្រាក្រុងយេរូសាឡិម ដល់ហាណានី ជាបងប្អូនខ្ញុំ នឹងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន