នេហេមា 7:3
នេហេមា 7:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកម្ដៅឡើយ ហើយនៅពេលល្ងាចត្រូវឲ្យគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។
នេហេមា 7:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានហាមគេថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡិម មុនថ្ងៃបញ្ចេញកម្ដៅឡើយ ហើយកាលគេកំពុងនៅឈរចាំយាម ត្រូវបិទទ្វារ ហើយខ្ទាស់រនុក។ ក្នុងចំណោមអ្នកក្រុងយេរូសាឡិម ត្រូវចាត់តាំងឲ្យមានពួកអ្នកយាម ខ្លះតាមប៉ុស្ដិ៍យាមរបស់គេ ហើយខ្លះទៀតនៅមុខផ្ទះរបស់គេរៀងខ្លួន»។
នេហេមា 7:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយខ្ញុំបានហាមគេថា កុំឲ្យបើកទ្វារក្រុងយេរូសាឡិម មុនដែលថ្ងៃភ្លឺក្តៅឡើយ ហើយកាលគេនៅចាំយាម នោះត្រូវបិទហើយខ្ទាស់រនុកទៅវិញ ក៏ត្រូវដំរូវពួកអ្នកខ្លះនៅក្រុងយេរូសាឡិម ឲ្យចាំយាមតាមវេនគេ នៅទល់មុខនឹងផ្ទះគេរៀងខ្លួន