ជនគណនា 13:32
ជនគណនា 13:32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នកទាំងនោះនាំគ្នានិយាយអាក្រក់ពីស្រុកដែលគេបានសង្កេតមើលនោះ ប្រាប់កូនចៅអ៊ីស្រាអែលថា៖ «ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញក្នុងស្រុកនោះទាំងប៉ុន្មាន សុទ្ធតែមាឌធំៗ។
ជនគណនា 13:32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេនាំគ្នានិយាយបង្ខូចស្រុក ដែលពួកគេបានទៅសង្កេតមើលនោះប្រាប់កូនចៅអ៊ីស្រាអែល។ ពួកគេពោលថា៖ «ស្រុកដែលពួកយើងបានធ្វើដំណើរឆ្លងកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកបំផ្លាញប្រជាជន។ ពួកយើងបានឃើញអស់អ្នកដែលរស់នៅក្នុងស្រុកនោះជាមនុស្សមានមាឌខ្ពស់។
ជនគណនា 13:32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកទាំងនោះក៏បង្កបង្កើតរឿងអាក្រក់ពីស្រុក ដែលគេបានសង្កេតមើលនោះ ដោយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចដល់ពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ