ជនគណនា 14:6-7
ជនគណនា 14:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។
ជនគណនា 14:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងចំណោមអស់អ្នកដើរសង្កេតមើលស្រុក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនុន និងលោកកាលែប ជាកូនរបស់លោកយេភូនេ ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចពោលទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ស្រុកដែលយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។
ជនគណនា 14:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសំលៀកបំពាក់ខ្លួន ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង