ជនគណនា 21:5
ជនគណនា 21:5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់
ជនគណនា 21:5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនាំគ្នានិយាយទាស់នឹងព្រះ ហើយទាស់នឹងលោកម៉ូសេថា៖ «ហេតុអ្វីបានជានាំយើងចេញពីស្រុកអេស៊ីព្ទមកឲ្យស្លាប់ក្នុងទីរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកផឹក ហើយយើងធុញទ្រាន់នឹងនំគម្រក់នេះណាស់»។
ជនគណនា 21:5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គម្រក់នេះដែរ!»។