ទំនុកតម្កើង 1:1-2
ទំនុកតម្កើង 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ទំនុកតម្កើង 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ* របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។
ទំនុកតម្កើង 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ