ទំនុកតម្កើង 136:23-26 - ប្រៀបធៀបគ្រប់កំណែ
ទំនុកតម្កើង 136:23-26 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នៅពេលណាយើងរងទុក្ខវេទនា ព្រះអង្គតែងតែនឹកដល់យើង ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គរំដោះយើងឲ្យរួចផុតពីកណ្ដាប់ដៃ របស់បច្ចាមិត្ត ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ទំនុកតម្កើង 136:23-26 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ជាព្រះដែលបាននឹកចាំពីយើងខ្ញុំ ក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយបានប្រោសយើងខ្ញុំឲ្យរួចពីពួកខ្មាំងសត្រូវ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ឱសូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ចុះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។
ទំនុកតម្កើង 136:23-26 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយបានសង្គ្រោះយើងឲ្យរួចពីខ្មាំងសត្រូវ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។