ទំនុកតម្កើង 141:1-2
ទំនុកតម្កើង 141:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំ ពេលទូលបង្គំអំពាវនាវរកព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង! សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជានៅពេលល្ងាច!
ទំនុកតម្កើង 141:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរព្រះអង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់ ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង! សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច!
ទំនុកតម្កើង 141:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមប្រញាប់នឹងយាងមកឯទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំ ក្នុងកាលដែលទូលបង្គំអំពាវនាវផង សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច