ទំនុកតម្កើង 15:1-3 - ប្រៀបធៀបគ្រប់កំណែ
ទំនុកតម្កើង 15:1-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ឱព្រះអម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លា របស់ព្រះអង្គបាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ* របស់ព្រះអង្គបាន? គឺមានតែមនុស្សឥតសៅហ្មង ដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិតដែលមាននៅ ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។ គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។
ទំនុកតម្កើង 15:1-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង រោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត ឬធ្វើអាក្រក់ដល់មិត្រសំឡាញ់ ឬយករឿងបកកេរពីអ្នកជិតខាងខ្លួនឡើយ
ទំនុកតម្កើង 15:1-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន? គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។ ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់ ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។