ទំនុកតម្កើង 35:27
ទំនុកតម្កើង 35:27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯអស់អ្នកដែលចង់ឃើញ ទូលបង្គំជាមនុស្សគ្មានទោស សូមប្រទានឲ្យគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមឲ្យគេពោលហើយពោលទៀតថា «សូមលើកតម្កើងព្រះអម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើរបស់ព្រះអង្គបានជោគជ័យ!»។
ចែករំលែក
អាន ទំនុកតម្កើង 35ទំនុកតម្កើង 35:27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិត របស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយរីករាយវិញ សូមឲ្យគេពោលឡើងជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្ដម ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើព្រះអង្គបានចម្រុងចម្រើន!»។
ចែករំលែក
អាន ទំនុកតម្កើង 35ទំនុកតម្កើង 35:27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិតរបស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយវិញ អើ សូមឲ្យគេបានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ា បានថ្កើងរុងរឿងឡើង ដែលទ្រង់សព្វព្រះហឫទ័យ ចំពោះសេចក្ដីចំរើននៃអ្នកបំរើទ្រង់
ចែករំលែក
អាន ទំនុកតម្កើង 35