ទំនុកតម្កើង 58:1-2
ទំនុកតម្កើង 58:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោក ដោយយុត្តិធម៌ឬ? ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។
ទំនុកតម្កើង 58:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាជាព្រះអើយ តើអ្នករាល់គ្នាពិតជាសម្រេច សេចក្ដីដែលត្រឹមត្រូវឬទេ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យពួកកូនមនុស្ស ដោយទៀតត្រង់ឬទេ? ទេ! ក្នុងចិត្តអ្នករាល់គ្នាបង្កើតរឿងអយុត្តិធម៌ ដៃអ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅ នៅលើផែនដី។
ទំនុកតម្កើង 58:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើពិតជាអ្នករាល់គ្នាពោលសេចក្ដីសុចរិត ដោយនូវតែស្ងៀមដូច្នេះឬ នែ មនុស្សជាតិអើយ តើអ្នករាល់គ្នាវិនិច្ឆ័យ ដោយទៀងត្រង់ពិតឬ មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែ សេចក្ដីអាក្រក់ទទេ ហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោត ដែលដៃអ្នករាល់គ្នាធ្វើវិញ