ទំនុកតម្កើង 59:9-10
ទំនុកតម្កើង 59:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំសម្លឹងមើលទៅព្រះអង្គ ដ្បិត ឱព្រះអើយ ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ។ ៙ ព្រះរបស់ខ្ញុំ ព្រះអង្គនឹងយាងមករកខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះនឹងឲ្យខ្ញុំឃើញខ្មាំងសត្រូវរបស់ខ្ញុំបរាជ័យ។
ទំនុកតម្កើង 59:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុដោយព្រោះគេមានកំឡាំងខ្លាំង បានជាទូលបង្គំសំឡឹងមើលដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោស ដោយសេចក្ដីសប្បុរសនៃទ្រង់ ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្ត ធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ
ទំនុកតម្កើង 59:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំសម្លឹងមើលទៅព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងនៃទូលបង្គំ ព្រះជាម្ចាស់ជាកំពែងការពារទូលបង្គំ។ ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យ មេត្តាករុណា ទ្រង់យាងមករកខ្ញុំ ព្រះអង្គឲ្យខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។