វិវរណៈ 12:1-2
វិវរណៈ 12:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ នាងមានគភ៌ ក៏ស្រែកដោយរៀបនឹងសំរាលចេញ ទាំងឈឺចាប់នឹងបង្កើតកូនមក។
ចែករំលែក
អាន វិវរណៈ 12វិវរណៈ 12:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានទីសម្គាល់មួយយ៉ាងធំលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះច័ន្ទនៅក្រោមជើង ហើយមានមកុដធ្វើពីផ្កាយដប់ពីរនៅលើក្បាលរបស់នាង។ នាងមានគភ៌ ហើយកំពុងស្រែកទាំងឈឺចាប់ ដោយហៀបនឹងសម្រាលកូន។
ចែករំលែក
អាន វិវរណៈ 12វិវរណៈ 12:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមក នៅលើមេឃ គឺមានស្ត្រីមួយរូបស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយ មានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។ ស្ត្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ ហៀបនឹងសម្រាលបុត្រ។
ចែករំលែក
អាន វិវរណៈ 12