វិវរណៈ 20:7-8
វិវរណៈ 20:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះរយៈពេលមួយពាន់ឆ្នាំនោះកន្លងផុតទៅ មារសាតាំងនឹងរួចពីគុក ហើយវាចេញទៅបញ្ឆោតជាតិសាសន៍នានា នៅទិសទាំងបួនឲ្យវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុក ឲ្យវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
វិវរណៈ 20:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះផុតពីមួយពាន់ឆ្នាំនោះហើយ អារក្សសាតាំងនឹងត្រូវបានដោះលែងឲ្យរួចពីគុក ហើយវានឹងចេញទៅ បញ្ឆោតជាតិសាសន៍នានា នៅជ្រុងទាំងបួននៃផែនដីឲ្យវង្វេង គឺសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីប្រមូលគេមកច្បាំង។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។
វិវរណៈ 20:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះផុតពី១ពាន់ឆ្នាំនោះហើយ ទើបទ្រង់នឹងស្រាយអារក្សសាតាំងលែងពីគុកចេញ នោះវានឹងចេញទៅ ខំនាំអស់ទាំងសាសន៍ ដែលនៅផែនដីទាំង៤ទិស ឲ្យវង្វេង គឺទាំងសាសន៍កុក នឹងសាសន៍ម៉ាកុក ដើម្បីនឹងប្រមូលគេមកច្បាំង ចំនួនគេដូចជាខ្សាច់នៃសមុទ្រ