វិវរណៈ 22:18-19
វិវរណៈ 22:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសូមប្រាប់អស់អ្នកដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាច ដែលមានរៀបរាប់នៅក្នុងគម្ពីរនេះ ដល់អ្នកនោះ ហើយបើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។
វិវរណៈ 22:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮព្រះបន្ទូល ថ្លែងទុកក្នុងសៀវភៅនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ ព្រះជាម្ចាស់នឹងយកគ្រោះកាច ដែលមានរៀបរាប់ក្នុងសៀវភៅនេះ មកដាក់លើអ្នកនោះថែមទៀតផង ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីព្រះបន្ទូល ដែលមានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់ក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងសៀវភៅនេះឡើយ។
វិវរណៈ 22:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំធ្វើបន្ទាល់ ដល់អស់អ្នកណា ដែលឮសេចក្ដីទំនាយ ក្នុងគម្ពីរនេះថា បើអ្នកណាបញ្ចូលអ្វីក្នុងសេចក្ដីទាំងនេះ នោះព្រះទ្រង់នឹងបន្ថែមអស់ទាំងសេចក្ដីវេទនា ដែលកត់ទុកក្នុងគម្ពីរនេះ ដល់អ្នកនោះផង ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្ដីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត នឹងទីក្រុងបរិសុទ្ធ ហើយនឹងសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ។