រ៉ូម 16:25-27

រ៉ូម 16:25-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ព្រះ​ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ និង​សេចក្ដី​ប្រកាស​អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​ការ​បើក​សម្ដែង​អំពី​អាថ៌‌កំបាំង ដែល​បាន​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក តែ​ឥឡូវ​នេះ​បាន​សម្ដែង​ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយ​សារ​គម្ពីរ​ហោរា តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​ដែល​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​តាម​ជំនឿ ដល់​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​លើក​តម្កើង​សិរី‌ល្អ​ដល់​ព្រះ‌អង្គ អស់​កល្ប​ត​រៀង​ទៅ។ អាម៉ែន។:៚

ចែក​រំលែក
អាន រ៉ូម 16

រ៉ូម 16:25-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌ម្ចាស់​មាន​ឫទ្ធា‌នុភាព​នឹង​ធ្វើ​ឲ្យ​បងប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​ព្រះ‌យេស៊ូ‌គ្រិស្ត តាម​តែ​ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះអង្គ​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក តែ​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​នៅ​ពេល​នេះ​តាម​រយៈ​គម្ពីរ​ព្យាការី និង​ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ស្គាល់ ហើយ​ឲ្យ​គេ​ជឿ និង​ស្ដាប់​តាម។ មាន​តែ​ព្រះ‌ជា‌ម្ចាស់​មួយ​ព្រះអង្គ​គត់ ដែល​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

ចែក​រំលែក
អាន រ៉ូម 16

រ៉ូម 16:25-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ព្រះ ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា ឲ្យ​ខ្ជាប់‌ខ្ជួន​តាម​ដំណឹង​ល្អ​ខ្ញុំ នឹង​តាម​ខ្លឹម​នៃ​លទ្ធិ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​នឹង​សេចក្ដី​បើក​សំដែង អំពី​ការ​អាថ៌‌កំបាំង ដែល​បាន​លាក់​ទុក​នៅ​អស់​ទាំង​កល្ប​រៀង​មក តែ​ឥឡូវ​នេះ​បាន​បើក​សំដែង​មក ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយ‌សារ​គម្ពីរ​ហោរា តាម​បង្គាប់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​គេ​បាន​ចុះ​ចូល​ជឿ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់‌កល្ប​រៀង​ទៅ។ អាម៉ែន។:៚

ចែក​រំលែក
អាន រ៉ូម 16