រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

រ៉ូម 2:12-13 - ប្រៀបធៀបគ្រប់កំណែ

រ៉ូម 2:12-13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យ‌វិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត។

ចែក​រំលែក
រ៉ូម 2 គខប

រ៉ូម 2:12-13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រោះ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ឥត​ស្គាល់​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ឥត​ក្រិត្យ‌វិន័យ​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រិត្យ‌វិន័យ​ជំនុំ‌ជំរះ​វិញ (ដ្បិត​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្តាប់​ក្រិត្យ‌វិន័យ នោះ​មិន​មែន​ឈ្មោះ​ថា​សុចរិត នៅ​ចំពោះ​ព្រះ​ឡើយ គឺ​បាន​រាប់​ជា​សុចរិត​តែ​ពួក​អ្នក ដែល​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ

ចែក​រំលែក
រ៉ូម 2 ពគប

រ៉ូម 2:12-13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ ហើយ​អស់​អ្នក​បាន​ធ្វើ​បាប​នៅ​ក្រោម​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យ‌វិន័យ​ជំនុំ‌ជម្រះ​ដែរ។ ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។

ចែក​រំលែក
រ៉ូម 2 គកស១៦