រ៉ូម 4:16
រ៉ូម 4:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ
រ៉ូម 4:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ សេចក្តីសន្យាអាងលើជំនឿ ហើយស្របតាមព្រះគុណ គឺសម្រាប់ពូជពង្សរបស់លោកទាំងអស់ មិនត្រឹមតែពួកអ្នកដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ តែសម្រាប់ពួកដែលមានជំនឿដូចលោកអ័ប្រាហាំ ដែលជាឪពុករបស់យើងទាំងអស់គ្នាដែរ។
រ៉ូម 4:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សេចក្ដីសន្យាបានមកដោយសេចក្ដីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្ដីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រិត្យវិន័យប៉ុណ្ណោះ គឺដល់ទាំងពូជដែលអាងសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ដែលជាឰយុកោនៃយើងទាំងអស់គ្នាថែមទៀតផង