សាការី 9:10
សាការី 9:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងកាត់រទេះចម្បាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូរចម្បាំងនឹងត្រូវកាត់ចេញ ហើយព្រះអង្គនឹងមានព្រះបន្ទូល ពីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ នឹងចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
សាការី 9:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គនឹងយករទេះចម្បាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។
សាការី 9:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងកាត់រទេះចំបាំងចេញពីស្រុកអេប្រាអិម នឹងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូចំបាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានបន្ទូលជាសេចក្ដីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។