1
យ៉ូហាន 1:12
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
Kokisana
Luka យ៉ូហាន 1:12
2
យ៉ូហាន 1:1
កាលពីដើមដំបូងបង្អស់ ព្រះបន្ទូល មានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយ ព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
Luka យ៉ូហាន 1:1
3
យ៉ូហាន 1:5
ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ ។
Luka យ៉ូហាន 1:5
4
យ៉ូហាន 1:14
ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅ ក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។
Luka យ៉ូហាន 1:14
5
យ៉ូហាន 1:3-4
អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។
Luka យ៉ូហាន 1:3-4
6
យ៉ូហាន 1:29
នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក
Luka យ៉ូហាន 1:29
7
យ៉ូហាន 1:10-11
ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។
Luka យ៉ូហាន 1:10-11
8
យ៉ូហាន 1:9
ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។
Luka យ៉ូហាន 1:9
9
យ៉ូហាន 1:17
ដ្បិតព្រះអង្គប្រទានក្រឹត្យវិន័យ*តាមរយៈលោកម៉ូសេ ហើយព្រះគុណ និងសេចក្ដីពិត តាមរយៈព្រះយេស៊ូគ្រិស្ត។
Luka យ៉ូហាន 1:17
Ndako
Biblia
Bibongiseli
Bavideo