លូកា 1
1
បុព្វកថា
1សូមជម្រាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើន ខិតខំយកចិត្ដទុកដាក់កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ 2អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើបន្ទូលនៃអុលឡោះ បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។ 3ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុក តាមលំដាប់លំដោយ ផ្ញើមកជូនលោក។ 4ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
ម៉ាឡាអ៊ីកាត់ជូនដំណឹងអំពីកំណើតរបស់ណាពីយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក
5នៅគ្រាដែលស្តេចហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានណាពម្នាក់ ឈ្មោះសាការីយ៉ា ជាសមាជិកក្រុមអ៊ីម៉ាំអប៊ីយ៉ា ភរិយាគាត់ ឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់ណាពហារូនដែលធ្លាប់ធ្វើមូស្ទី 6ស្វាមីភរិយាទាំងពីរនាក់នេះជាមនុស្សសុចរិត ជាទីគាប់ចិត្តអុលឡោះ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់អុលឡោះជាអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ 7អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ដ្រីអារ ហើយម្យ៉ាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ 8ថ្ងៃមួយសាការីយ៉ាបំពេញមុខងារជាអ៊ីម៉ាំ តាមវេនក្រុមរបស់គាត់។ 9គេបានជ្រើសរើសគាត់ ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមអ៊ីម៉ាំ ឲ្យគាត់ចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។ 10ពេលគាត់ដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងទូរអ។ 11រំពេចនោះ សាការីយ៉ាឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ 12ឃើញដូច្នោះ គាត់រន្ធត់ចិត្ដ ហើយភ័យខ្លាចទៀតផង។ 13ម៉ាឡាអ៊ីកាត់ក៏មានប្រសាសន៍ទៅកាន់គាត់ថា៖ «កុំខ្លាចអី សាការីយ៉ាអើយ! អុលឡោះជាអម្ចាស់យល់ព្រមតាមពាក្យសូមអង្វររបស់អ្នកហើយ។ នាងអេលីសាបិត ជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយ អ្នកត្រូវដាក់ឈ្មោះកូននោះថា “យ៉ះយ៉ា”។ 14កូននោះនឹងធ្វើឲ្យអ្នកមានចិត្ដសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ 15កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះអុលឡោះជាអម្ចាស់ មិនពិសាសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយរសអុលឡោះដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។ 16កូននោះនឹងនាំជនជាតិអ៊ីស្រអែលជាច្រើនមករកអុលឡោះតាអាឡា ជាម្ចាស់របស់គេវិញ។ 17កូននោះនឹងមកមុនលោកអម្ចាស់ ហើយមានវិញ្ញាណប្រកបដោយអំណាច ដូចណាពីអេលីយ៉េសបានទទួល ដើម្បីបង្វែរចិត្ដឪពុកទៅរកកូន ព្រមទាំងបំបែរចិត្ដមនុស្សរឹងទទឹង ឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសម្រាប់ទទួលលោកអម្ចាស់»។
18សាការីយ៉ាសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ 19ម៉ាឡាអ៊ីកាត់តបវិញថា៖ «ខ្ញុំឈ្មោះជីព្រអេល ជាអ្នកបម្រើអុលឡោះ ទ្រង់បានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះ មកប្រាប់អ្នក 20ប៉ុន្តែ ដោយអ្នកពុំព្រមជឿពាក្យខ្ញុំ អ្នកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
21ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំសាការីយ៉ា ហើយងឿងឆ្ងល់ណាស់ ព្រោះគាត់ចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ 22កាលសាការីយ៉ាចេញមកវិញ គាត់ពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាគាត់បានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ សាការីយ៉ាធ្វើតែកាយវិការឲ្យគេយល់ ព្រោះគាត់នៅគនិយាយមិនកើត។ 23លុះសាការីយ៉ាបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ ក៏វិលត្រឡប់ទៅផ្ទះវិញ។ 24ក្រោយមក នាងអេលីសាបិត ជាភរិយារបស់គាត់ ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ 25«ឥឡូវនេះ អុលឡោះជាអម្ចាស់បានប្រោសប្រណីដល់ខ្ញុំ ទ្រង់គាប់ចិត្តឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
ម៉ាឡាអ៊ីកាត់ជូនដំណឹងអំពីកំណើតណាពីអ៊ីសា
26ប្រាំមួយខែក្រោយមក អុលឡោះបានចាត់ម៉ាឡាអ៊ីកាត់ជីព្រអេលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ 27ដើម្បីជួបនឹងស្ដ្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះយូសុះ ដែលត្រូវជាញាតិវង្សទត ស្ដ្រីក្រមុំនោះឈ្មោះ នាងម៉ារីយំ។ 28ម៉ាឡាអ៊ីកាត់ចូលទៅក្នុងផ្ទះនាងម៉ារីយំ ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! អុលឡោះជាអម្ចាស់គាប់ចិត្តនឹងនាងហើយ ទ្រង់នៅជាមួយនាង»។ 29ពេលឮពាក្យនេះ នាងម៉ារីយំរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្ដថា តើពាក្យសាឡាមនេះមានន័យដូចម្ដេច? 30ម៉ាឡាអ៊ីកាត់ពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីយំអើយ! ដ្បិតអុលឡោះគាប់ចិត្តនឹងនាងហើយ។ 31នាងនឹងមានផ្ទៃពោះ សំរាលបានកូនមួយដែលនាងត្រូវដាក់ឈ្មោះថា“អ៊ីសា”។ 32បុត្រានោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងឲ្យឈ្មោះថា “បុត្រានៃអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត”។ អុលឡោះនឹងតាំងបុត្រានោះ ឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ទត ជាជីតារបស់គាត់ 33គាត់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រអែល អស់កល្បជានិច្ច ហើយរាជ្យរបស់គាត់នឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ 34នាងម៉ារីយំសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ 35ម៉ាឡាអ៊ីកាត់ឆ្លើយទៅនាងវិញថា៖ «រសអុលឡោះដ៏វិសុទ្ធនឹងមកសណ្ឋិតលើនាង គឺអំណាចរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងដាក់ឈ្មោះដល់បុត្រាដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “បុត្រារបស់អុលឡោះ”។ 36ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ដ្រីអារទៀតផងក៏ដោយ 37ព្រោះគ្មានការអ្វីដែលអុលឡោះធ្វើមិនកើតនោះឡើយ»។ 38នាងម៉ារីយំពោលទៅម៉ាឡាអ៊ីកាត់ថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់អុលឡោះជាអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ម៉ាឡាអ៊ីកាត់ចាកចេញពីនាងទៅ។
នាងម៉ារីយំទៅសួរសុខទុក្ខនាងអេលីសាបិត
39នៅគ្រានោះ នាងម៉ារីយំប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ 40នាងបានចូលទៅក្នុងផ្ទះសាការីយ៉ា ហើយឲ្យសាឡាមនាងអេលីសាបិត។ 41ពេលនាងអេលីសាបិតឮនាងម៉ារីយំឲ្យសាឡាម ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏បានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ 42រួចបន្លឺសំឡេងឡើងថា៖ «អុលឡោះបានប្រទានពរដល់នាងលើសស្ដ្រីនានា ហើយទ្រង់ក៏ប្រទានពរដល់កូននាងដែរ។ 43តើខ្ញុំនេះមានឋានៈអ្វី បានជាម្តាយអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។ 44កាលខ្ញុំបានឮពាក្យសាឡាមរបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើងដោយអំណរសប្បាយ 45នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿបន្ទូល ដែលអុលឡោះជាអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។
ទំនុកតម្កើងរបស់នាងម៉ារីយំ
46ពេលនោះ នាងម៉ារីយំថ្លែងឡើងថា៖
«ព្រលឹងខ្ញុំសូមលើកតម្កើងអុលឡោះជាអម្ចាស
47ខ្ញុំមានចិត្ដអំណរយ៉ាងខ្លាំង
ព្រោះអុលឡោះជាម្ចាស់សង្គ្រោះរបស់ខ្ញុំ
48អុលឡោះមើលមកខ្ញុំ
ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ទ្រង់
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
49អុលឡោះដ៏មានអំណាចបានសំដែង
ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ឈ្មោះរបស់ទ្រង់ពិតជាវិសុទ្មែន!
50ទ្រង់មេត្ដាករុណា
ដល់អស់អ្នកដែលកោតខ្លាចទ្រង់
នៅគ្រប់ជំនាន់តរៀងទៅ
51ទ្រង់បានសំដែងអំណាច
កំចាត់មនុស្សដែលមានចិត្ដឆ្មើងឆ្មៃ
52ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
53ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌
ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្ដេញពួកអ្នកមាន
ឲ្យត្រឡប់ទៅវិញដោយដៃទទេ។
54ទ្រង់បានជួយប្រជារាស្ដ្រអ៊ីស្រអែល
ជាអ្នកបម្រើរបស់ទ្រង់
ហើយតែងតែសំដែងចិត្តមេត្ដាករុណា
55ដល់អ៊ីព្រហ៊ីម និងពូជពង្សរបស់គាត់
ជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើង
ឥតភ្លេចសោះឡើយ»។
56នាងម៉ារីយំបានស្នាក់នៅជាមួយនាងអេលីសាបិត អស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
កំណើតណាពីយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក
57លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សំរាលបានកូនប្រុសមួយ។ 58អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយនាង ព្រោះគេបានឮដំណឹងថា អុលឡោះជាអម្ចាស់សំដែងចិត្តមេត្ដាករុណាចំពោះនាងយ៉ាងច្រើនអនេក។
59ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីខតានឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការីយ៉ា”ដូចឪពុកដែរ 60តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ះយ៉ា”វិញ»។ 61ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ 62គេធ្វើសញ្ញាសួរទៅសាការីយ៉ាថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ 63សាការីយ៉ាសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ះយ៉ា»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ 64រំពេចនោះ ស្រាប់តែគាត់និយាយបានដូចដើមវិញ រួចគាត់បន្លឺសំឡេងសរសើរអុលឡោះ។ 65អ្នកជិតខាងកោតស្ញប់ស្ញែង គ្រប់ៗគ្នា ហើយព្រឹត្ដិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ 66អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ដ ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតអំណាច របស់អុលឡោះជាអម្ចាស់តាមជួយថែរក្សាកូននេះ។
ទំនុកតម្កើងរបស់សាការីយ៉ា
67ពេលនោះ សាការីយ៉ាជាឪពុករបស់ទារកបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយថ្លែងពាក្យក្នុងនាមអុលឡោះថា៖
68«សូមលើកតម្កើងអុលឡោះតាអាឡា
ជាម្ចាស់នៃជនជាតិអ៊ីស្រអែល
ដ្បិតទ្រង់គាប់ចិត្តមក
រំដោះប្រជារាស្ដ្ររបស់ទ្រង់។
69ទ្រង់បានប្រទានអ្នកសង្គ្រោះ
ដ៏មានអំណាចម្នាក់ពីក្នុងចំណោម
ញាតិវង្សរបស់ទត
ជាអ្នកបម្រើទ្រង់មកឲ្យយើង។
70អុលឡោះប្រទានអ្នកសង្គ្រោះនេះមកយើង
ស្របនឹងបន្ទូលសន្យារបស់ទ្រង់ថ្លែងតាមរយៈ
ណាពរបស់ទ្រង់នៅជំនាន់ដើម
71គឺអុលឡោះសង្គ្រោះយើង
ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និង
រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
72ទ្រង់សំដែងចិត្ត
មេត្ដាករុណាដល់បុព្វបុររបស់យើង
ហើយគោរពតាមសម្ពន្ធមេត្រដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
73គឺអុលឡោះបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់
អ៊ីព្រហ៊ីជាបុព្វបុរសរបស់យើងថា
74អុលឡោះនឹងរំដោះយើង
ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើទ្រង់បាន
ដោយឥតភ័យខ្លាច
75ព្រមទាំងឲ្យយើងរស់នៅ បានបរិសុទ្ធ
និងសុចរិត ជាទីគាប់ចិត្តអុលឡោះ
ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
76ចំណែកឯកូនវិញ កូននឹងទៅជាណាព
របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខលោកអម្ចាស់
ដើម្បីរៀបចំផ្លូវឲ្យគាត់។
77កូននឹងធ្វើឲ្យប្រជារាស្ដ្ររបស់គាត់ដឹង
ថាគាត់សង្គ្រោះគេ
ដោយលើកលែងទោសឲ្យគេរួចពីបាប។
78អុលឡោះជាម្ចាស់របស់យើង
មេត្ដាករុណាដ៏លើសលប់
ទ្រង់ប្រទានថ្ងៃរះពីស្ថានលើមក
ដើម្បីរំដោះយើង
79និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្ដីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើង
ឆ្ពោះទៅរកសេចក្ដីសុខសាន្ដ»។
80កុមារយ៉ះយ៉ាមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រអែលឃើញ។
Currently Selected:
លូកា 1: អគត
Tya elembo
Kabola
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fln.png&w=128&q=75)
Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2014 United Bible Societies, UK.

:
Tya elembo
Kabola
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)