លោកុប្បត្តិ 5
5
កូនចៅរបស់លោកអ័ដាមរហូតមកទល់លោកណូអេ
1នេះជាបញ្ជីពង្សាវតាររបស់លោកអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះ។ 2ព្រះអង្គបានបង្កើតគេជាប្រុសជាស្រី រួចប្រទានពរគេ ព្រមទាំងហៅគេថា "មនុស្ស" នៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ។
3ពេលលោកអ័ដាមមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយមានលក្ខណៈដូចលោក តាមរូបភាពរបស់លោក ហើយដាក់ឈ្មោះថា "សេត"។ 4ក្រោយពីលោកអ័ដាមបានបង្កើតសេតមក លោករស់នៅបានប្រាំបីរយឆ្នាំទៀត ហើយលោកបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 5លោកអ័ដាមរស់នៅបានអាយុប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។
6ពេលសេតមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស 7ក្រោយពីបានបង្កើតអេណុសមក លោករស់នៅបានប្រាំបីរយប្រាំពីរឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 8អាយុរបស់សេតទាំងអស់បានប្រាំបួនរយដប់ពីរឆ្នាំ រួចលោកក៏ស្លាប់ទៅ។
9ពេលអេណុសមានអាយុកៅសិបឆ្នាំ លោកបង្កើតបានកៃណាន។ 10ក្រោយពីបានបង្កើតកៃណានមក លោករស់នៅបានប្រាំបីរយដប់ប្រាំឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 11អាយុរបស់អេណុសទាំងអស់បានប្រាំបួនរយប្រាំឆ្នាំ រួចលោកក៏ស្លាប់ទៅ។
12ពេលកៃណានមានអាយុចិតសិបឆ្នាំ លោកបង្កើតបានម៉ាលេលាល។ 13ក្រោយពីបានបង្កើតម៉ាលេលាលមក លោករស់នៅបានប្រាំបីរយសែសិបឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 14អាយុរបស់កៃណានទាំងអស់បាន ប្រាំបួនរយដប់ឆ្នាំ រួចលោកក៏ស្លាប់ទៅ។
15ពេលម៉ាលេលាលមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានយ៉ារេឌ 16ក្រោយពីបានបង្កើតយ៉ារេឌមក លោករស់នៅបានប្រាំបីរយសាមសិបឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 17អាយុរបស់ម៉ាលេលាលទាំងអស់បានប្រាំបីរយកៅសិបប្រាំឆ្នាំ រួចលោកក៏ស្លាប់ទៅ។
18ពេលយ៉ារេឌមានអាយុមួយរយហុកសិបពីរឆ្នាំ លោកបង្កើតបានហេណុក។ 19ក្រោយពីបានបង្កើតហេណុកមក យ៉ារេឌរស់នៅបានប្រាំបីរយឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 20អាយុរបស់យ៉ារេឌទាំងអស់បានប្រាំបួនរយហុកសិបពីរឆ្នាំ រួចលោកក៏ស្លាប់ទៅ។
21ពេលហេណុកមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ 22ក្រោយពីបានបង្កើតមធូសាឡាមក លោកហេណុកបានដើរជាមួយព្រះអស់បីរយឆ្នាំ ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត។ 23អាយុរបស់ហេណុកទាំងអស់បានបីរយហុកសិបប្រាំឆ្នាំ។ 24ហេណុកបានដើរជាមួយព្រះ រួចលោកមិននៅទៀតទេ ដ្បិតព្រះទ្រង់បានយកគាត់ទៅ។
25ពេលមធូសាឡាមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ លោកបង្កើតបានឡាមេក។ 26ក្រោយពីបានបង្កើតឡាមេកមក លោករស់នៅបានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 27អាយុរបស់មធូសាឡាទាំងអស់បាន ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ស្លាប់ទៅ។
28ពេលឡាមេកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ លោកបង្កើតបានកូនប្រុសមួយ។ 29លោកដាក់ឈ្មោះកូននោះថា "ណូអេ" ដោយពោលថា៖ «កូននេះនឹងជួយសម្រាលទុក្ខលំបាករបស់យើង ដែលយើងធ្វើយ៉ាងនឿយហត់ដោយដៃ ព្រោះតែដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។ 30ក្រោយពីបានបង្កើតណូអេមក ឡាមេករស់នៅបានប្រាំរយកៅសិបប្រាំឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសស្រីជាច្រើន។ 31អាយុរបស់ឡាមេកទាំងអស់បានប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចលោកក៏ស្លាប់ទៅ។
32ក្រោយពីលោកណូអេមានអាយុប្រាំរយឆ្នាំ លោកបង្កើតបានសិម ហាំ និងយ៉ាផែត។
Currently Selected:
លោកុប្បត្តិ 5: គកស១៦
Tya elembo
Share
Copy
Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2016 United Bible Societies