លោកុប្បត្តិ 10

10
ពូជ‌ពង្ស​របស់​លោក​ណូអេ
1នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​លោក​ណូអេ។ ក្រោយ​ទឹក​ជំនន់​ធំ អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ​នេះ៖
2កូន​ចៅ​របស់​លោក​យ៉ាផេត​មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។ 3កូន​ចៅ​របស់​កូមើរ​មាន​អ័ស‌ក្នាស រីផាត និង​តូការ‌ម៉ា។ 4កូន​ចៅ​របស់​យ៉ាវ៉ាន​មាន​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម 5គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វបុរស​របស់​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។
6កូន​ចៅ​របស់​លោក​ហាំ​មាន​គូស មីសរ៉ែម ពូថ និង​កាណាន។ 7កូន​ចៅ​របស់​គូស​មាន​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូន​ចៅ​របស់​រ៉ា‌ម៉ា​មាន​សេបា និង​ដេដាន់។ 8លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នីមរ៉ូដ​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។ 9គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​នីមរ៉ូដ»។ 10មុន​ដំបូង គាត់​គ្រប់‌គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់‌ណេ​នៅ​ស្រុក​ស៊ី‌ណើរ។ 11បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស៊ើរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស 12និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​ដ៏​ធំ​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។ 13មីសរ៉ែម​បង្កើត​ជន‌ជាតិ​លូឌ ជន‌ជាតិ​អណា‌មីម ជន‌ជាតិ​លេហា‌ប៊ីម ជន‌ជាតិ​ណាប់‌ធូហ៊ីម 14ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាស‌លូហ៊ីម ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​កាប់‌ថោរីម។ 15លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត 16ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​គើកា‌ស៊ី 17ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនី 18ជន‌ជាតិ​អើវ៉ា‌ឌីត-‌សេម៉ារីត ជន‌ជាតិ​សេម៉ារី ជន‌ជាតិ​ហាម៉ា‌ធីត។ បន្ទាប់​មក អំបូរ​កាណាន​ក៏​បាន​បែក‌ខ្ញែក​គ្នា។ 19ទឹក​ដី​របស់​ជន‌ជាតិ​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។ 20គឺ​ជន‌ជាតិ​ទាំង​នោះ​ហើយ​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។
21រីឯ​លោក​សិម​ដែល​ជា​បង​បង្អស់​របស់​លោក​យ៉ា‌ផែត ក៏​មាន​កូន​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ហេប៊ើរ។ 22កូន​របស់​លោក​សិម​មាន​អេឡាំ អាស‌ស៊ើរ អើប៉ាកសាឌ ‌លូឌ និង​អើរ៉ាម។ 23កូន​របស់​អើរ៉ាម​មាន​អ៊ូស ហ៊ូល កេធើរ និង​ម៉ាស។ 24អើប៉ាក‌សាឌ​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ។ 25ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផា‌ឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក‌ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុក‌ថាន។ 26យ៉ុក‌ថាន​បង្កើត​បាន​អាល់ម៉ូ‌ដាដ សេ‌ឡេប ហាសារ‌ម៉ាវ៉េត យេរ៉ា 27ហាដូ‌រ៉ាម អ៊ូសាល ឌីក‌ឡា 28អូបាល អប៊ី‌ម៉ែល សេបា 29អូភារ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកថាន។ 30គេ​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​មេសា ប៉ែក​ខាង​សេផារ​រហូត​ទៅ​ដល់​តំបន់​ភ្នំ​ខាង​កើត។ 31នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​លោក​សិម តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។
32នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ។ អ្នក​ទាំង​នោះ​ជា​ដើម​កំណើត​ជាតិ​សាសន៍​ទាំង‌ឡាយ ដែល​បែក‌ខ្ញែក​លើ​ផែនដី​ក្រោយ​ទឹក​ជំនន់​ធំ។

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь