លោកុប្បត្តិ 5

5
បញ្ជី​រាយ​នាម​បុព្វបុរស​ពី​លោក​អដាំ​ដល់​លោក​ណូអេ
1 នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ:
នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌ជាម្ចាស់ 2 ព្រះអង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។
3ពេល​លោក​អដាំ​មាន​អាយុ​មួយ​រយ‌សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​លោក និង​ជា​តំណាង​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។ 4ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 5លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។
6ពេល​លោក​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស។ 7ក្រោយ​ពី​បង្កើត​អេណុស​មក លោក​សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 8លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់‌ពីរ​ឆ្នាំ។ 9ពេល​លោក​អេណុស​មាន​អាយុ​កៅ‌សិប​ឆ្នាំ លោក​បង្កើត​បាន​កៃណាន។ 10ក្រោយ​ពី​បង្កើត​កៃណាន​មក លោក​អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 11លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។
12ពេល​លោក​កៃណាន​មាន​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាលេ‌លាល។ 13ក្រោយ​ពី​បង្កើត​ម៉ាលេ‌លាល​មក លោក​កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 14លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។
15ពេល​លោក​ម៉ាលេ‌លាល​មាន​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារេឌ។ 16ក្រោយ​ពី​បង្កើត​យ៉ារេឌ​មក លោក​ម៉ាលេ‌លាល​រស់​បាន​ប្រាំ‌បី​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 17លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។
18ពេល​លោក​យ៉ារេឌ​មាន​អាយុ​មួយ​រយ​ហុក‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។ 19ក្រោយ​ពី​បង្កើត​ហេណុក​មក លោក​យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 20លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។
21ពេល​លោក​ហេណុក​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូសាឡា។ 22ក្រោយ​ពី​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន 23លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុក‌សិប​ប្រាំ​ឆ្នាំ។ 24 លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។
25ពេល​លោក​មធូសាឡា​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ប្រាំ‌ពីរ​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។ 26ក្រោយ​ពី​បង្កើត​ឡាម៉េក​មក លោក​មធូសាឡា​រស់​បាន​ប្រាំ‌ពីរ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 27លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។
28ពេល​លោក​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​ម្នាក់ 29ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ‌អម្ចាស់​បាន​ដាក់​បណ្ដាសា”។ 30ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 31លោក​រស់​បាន​ទាំង​អស់​ប្រាំ‌ពីរ​រយ​ចិត‌សិប​ប្រាំ‌ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។
32ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь