ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។
ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់
គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង
ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។