លោកុប្បត្តិ 14
14
1នៅជំនាន់អាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ អើយ៉ុកជាស្តេចស្រុកអេឡាសារ កេដូឡោមើរជាស្តេចស្រុកអេឡាំ នឹងធីដាលជាស្តេចកូយីម 2នោះគេលើកគ្នាទៅច្បាំងនឹងបេរ៉ាជាស្តេចក្រុងសូដុំម ប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាបជាស្តេចក្រុងអាត់ម៉ា សេមេប៊ើជាស្តេចក្រុងសេបោម ហើយនឹងស្តេចក្រុងបេឡា គឺជាសូអារ 3ស្តេចទាំងនោះក៏មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល 4គេបានចុះចូលកេដូឡោមើរអស់១២ឆ្នាំ តែដល់ឆ្នាំទី១៣ក៏នាំគ្នាបះបោរវិញ 5លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម 6ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន 7រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ នឹងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។
8ស្តេចក្រុងសូដុំម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម នឹងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម 9គឺច្បាំងនឹងកេដូឡោមើរជាស្តេចអេឡាំ ធីដាលជាស្តេចកូយីម អាំរ៉ាផែលជាស្តេចស៊ីណើរ នឹងអើយ៉ុកជាស្តេចអេឡាសារ មានស្តេច៤អង្គច្បាំងនឹងស្តេច៥អង្គ 10ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុំម នឹងស្តេចក្រុងកូម៉ូរ៉ាគេរត់ទៅក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ 11រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ 12ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម នឹងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។
13មានមនុស្សម្នាក់ដែលបានរត់រួចពីចំបាំង គាត់ទៅជំរាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនឹងអាន់នើរដែលបានចងមិត្រមេត្រីនឹងអាប់រ៉ាម 14កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់ 15គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស 16រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយនឹងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រីនឹងមនុស្សទាំងអស់ផង។
17កាលគាត់បានត្រឡប់មកពីវាយកេដូឡោមើរ នឹងពួកស្តេចដែលនៅជាមួយនឹងទ្រង់វិញហើយ នោះស្តេចក្រុងសូដុំមក៏ចេញមកទទួលគាត់ នៅត្រង់វាលច្រកភ្នំសាវេ គឺជាច្រកភ្នំនៃស្តេច 18ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត 19ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដី 20ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
21ឯស្តេចក្រុងសូដុំមក៏មានបន្ទូលនឹងអាប់រ៉ាមថា ចូរឲ្យតែមនុស្សមកខ្ញុំបានហើយ ឯរបស់ទ្រព្យទាំងប៉ុន្មាន ចូរយកទុកជារបស់ផងអ្នកចុះ 22តែអាប់រ៉ាមគាត់ទូលទៅស្តេចសូដុំមថា ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ នឹងផែនដីថា 23ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន 24សូមយកតែរបស់ណាដែលពួកបាវបំរើបានទទួលទានទៅហើយប៉ុណ្ណោះ ឯចំណែកពួកមនុស្សដែលបានចេញទៅជាមួយនឹងទូលបង្គំនេះ គឺអាន់នើរ អែសកុល នឹងម៉ាមរេ នោះឲ្យគេយកចំណែករបស់គេចុះ។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
លោកុប្បត្តិ 14: ពគប
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© BFBS/UBS 1954, 1962. All Rights Reserved.

: