លូកា 17
17
1ទ្រង់មានបន្ទូលទៅពួកសិស្សថា នឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរវាតចិត្ត នោះមិនបានឡើយ តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង 2បើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទំលាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយនេះរវាតចិត្តវិញ 3ចូរប្រយ័តខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ 4បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន 5ដូច្នេះ ពួកសាវកទូលដល់ព្រះអម្ចាស់ថា សូមទ្រង់ចំរើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង 6តែព្រះអម្ចាស់មានបន្ទូលថា បើអ្នករាល់គ្នាមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ 7ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបាវកំពុងតែភ្ជួរ ឬឃ្វាលសត្វ លុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវាភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី 8គឺនឹងប្រាប់វាយ៉ាងនេះវិញទេតើ ថា ចូររៀបចំអាហារឲ្យអញ រួចក្រវាត់ខ្លួនមកបំរើអញដែលកំពុងតែស៊ី រួចសឹមឯងស៊ីជាក្រោយចុះ 9តើចៅហ្វាយដឹងគុណបាវនោះ ដោយព្រោះវាធ្វើតាមបង្គាប់ឬដូចម្តេច ខ្ញុំយល់ថា មិនមែនទេ 10ឯអ្នករាល់គ្នា ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ។
11កាលទ្រង់កំពុងឡើងទៅឯក្រុងយេរូសាឡិម នោះក៏យាងតាមព្រំដែនស្រុកសាម៉ារី ហើយនឹងស្រុកកាលីឡេ 12លុះយាងចូលទៅក្នុងភូមិ១ ក៏មានមនុស្សឃ្លង់១០នាក់មកជួបនឹងទ្រង់ ឈរនៅពីចំងាយ ស្រែកទូលថា 13ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង 14ទ្រង់ទតឃើញគេ ហើយក៏មានបន្ទូលថា ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា 15មានម្នាក់ កាលឃើញថា ខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរដំកើងព្រះ ដោយសំឡេងជាខ្លាំង 16គាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង អ្នកនោះជាសាសន៍សាម៉ារី 17ទ្រង់មានបន្ទូលសួរថា តើអ្នកទាំង១០នោះមិនបានជាស្អាតទេឬអី ចុះ៩នាក់ឯទៀតនៅឯណា 18តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដំកើងដល់ព្រះទេឬ 19រួចទ្រង់មានបន្ទូលទៅអ្នកនោះថា ចូរក្រោកឡើងទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ។
20ឯពួកផារិស៊ី គេទូលសួរទ្រង់ពីនគរព្រះ ដែលត្រូវមកដល់នៅវេលាណា នោះទ្រង់មានបន្ទូលឆ្លើយថា នគរព្រះមិនមែនមកបែបឲ្យមើលឃើញទេ 21គ្មានអ្នកណានឹងថា មើល នៅទីនេះ ឬថា មើល នៅទីនោះបានឡើយ ដ្បិតមើល នគរព្រះក៏នៅកណ្តាលអ្នករាល់គ្នាហើយ។
22រួចទ្រង់មានបន្ទូលទៅពួកសិស្សថា នឹងមានគ្រាមកដល់ ដែលអ្នករាល់គ្នានឹងចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស តែមិនឃើញទេ 23ហើយគេនឹងប្រាប់អ្នករាល់គ្នាថា មើល នៅទីនេះ ឬថា មើល នៅទីនោះ នោះកុំឲ្យចេញទៅតាមឡើយ 24ដ្បិតនៅថ្ងៃរបស់កូនមនុស្ស នោះលោកនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាងដូច្នោះដែរ 25ប៉ុន្តែមុនដំបូងត្រូវឲ្យលោករងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សដំណនេះ បោះបង់ចោលលោកផង 26នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ 27ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ 28ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ 29តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើង នឹងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់ 30នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ 31ថ្ងៃនោះឯង បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ នោះកុំឲ្យចុះមកយកឡើយ ឯអ្នកណាដែលនៅចំការក៏ដូច្នោះដែរ កុំឲ្យត្រឡប់មកវិញឲ្យសោះ 32ចូរនឹកចាំពីប្រពន្ធលោកឡុត 33អ្នកណាដែលរកចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ 34ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានមនុស្ស២នាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ 35នឹងមានស្ត្រី២នាក់កិនម្សៅជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ 36នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ត្រូវទុកនៅ 37នោះគេទូលសួរថា ព្រះអម្ចាស់អើយ តើនៅឯណា ទ្រង់មានបន្ទូលឆ្លើយថា ខ្មោចនៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅទីនោះឯង។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
លូកា 17: ពគប
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© BFBS/UBS 1954, 1962. All Rights Reserved.

: