យ៉ូហាន 11
11
ការស្លាប់របស់ឡាសារ
1មានបុរសម្នាក់ ឈ្មោះឡាសារ ដែលមានជំងឺ គាត់នៅភូមិបេថានីជាមួយបងស្រីគាត់ គឺម៉ារា និងម៉ាថា។ 2នាងម៉ារា ជាម្នាក់ដែលបានចាក់ប្រេងក្រអូបលាបព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទព្រះអង្គ គឺនាងជាបងស្រីរបស់ឡាសារ ដែលឈឺនោះ។ 3បងប្អូនស្រីពីរនាក់នោះ បានចាត់គេឲ្យទៅទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គស្រឡាញ់នោះកំពុងមានជំងឺ»។ 4ប៉ុន្តែ ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីល្អដល់ព្រះ ដើម្បីលើកតម្កើងព្រះរាជបុត្រារបស់ព្រះ ដោយសារជំងឺនេះវិញ»។ 5ព្រះយេស៊ូវស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងឡាសារណាស់។ 6ក្រោយពីបានជ្រាបថាគាត់ឈឺ ព្រះអង្គក៏គង់នៅកន្លែងនោះពីរថ្ងៃទៀត។
7បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងត្រឡប់ទៅស្រុកយូដាវិញ»។ 8ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី ពួកសាសន៍យូដាទើបនឹងរកគប់លោកនឹងដុំថ្មថ្មីៗនេះសោះ តែលោកចង់ទៅទីនោះទៀតឬ?» 9ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅពេលថ្ងៃ តើមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងឡើយ ព្រោះឃើញពន្លឺរបស់ពិភពលោកនេះ។ 10ប៉ុន្តែ បើអ្នកណាដើរនៅពេលយប់វិញ អ្នកនោះជំពប់ជើងហើយ ព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ»។ 11បន្ទាប់ពីមានព្រះបន្ទូលពីសេចក្ដីទាំងនេះហើយព្រះអង្គប្រាប់គេថា៖ «ឡាសារ ជាសម្លាញ់យើង បានដេកលក់ទៅហើយ តែខ្ញុំនឹងទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ 12ពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញមិនខាន»។ 13ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ព្រះអង្គមានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកលក់ធម្មតា។ 14ព្រះយេស៊ូវមានព្រះបន្ទូលប្រាប់គេយ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ហើយ 15តែដោយយល់ដល់អ្នករាល់គ្នា ខ្ញុំសប្បាយដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ តែឥឡូវនេះ ចូរយើងនាំគ្នាទៅផ្ទះគាត់»។ 16ថូម៉ាសដែលហៅថា ឌីឌីម ពោលទៅពួកសិស្សជាគូកនគាត់ថា៖ «មក! យើងនាំគ្នាទៅដែរ ដើម្បីប្តូរស្លាប់ជាមួយព្រះអង្គ»។
ព្រះយេស៊ូវជាសេចក្តីរស់ឡើងវិញ និងជាជីវិត
17ពេលព្រះយេស៊ូវយាងទៅដល់ ព្រះអង្គជ្រាបថា ឡាសារនៅក្នុងផ្នូរអស់បួនថ្ងៃហើយ។ 18ភូមិបេថានីនោះ នៅជិតក្រុងយេរូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ 19ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។ 20ពេលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នាងចេញទៅទទួលព្រះអង្គ រីឯម៉ារាវិញអង្គុយនៅក្នុងផ្ទះ។ 21ម៉ាថាទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ។ 22ប៉ុន្តែ សូម្បីតែពេលនេះ ខ្ញុំម្ចាស់ដឹងថា អ្វីដែលព្រះអង្គសូមពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គជាមិនខាន»។ 23ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ 24ម៉ាថាទូលព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ»។ 25ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ 26អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?» 27នាងទូលព្រះអង្គថា៖ «ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាព្រះអង្គជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន»។
ព្រះយេស៊ូវទ្រង់ព្រះកន្សែង
28ពេលនាងម៉ាថានិយាយដូច្នេះហើយ នាងក៏ទៅហៅម៉ារាជាប្អូន ដោយស្ងាត់ៗថា៖ «លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅឯង»។ 29កាលនាងម៉ារាបានឮដូច្នេះ នាងក្រោកឡើងជាប្រញាប់ទៅរកព្រះអង្គ។ 30ពេលនេះ ព្រះយេស៊ូវមិនទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅត្រង់កន្លែងដែលម៉ាថាបានជួប។ 31កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះជាមួយនាង កំពុងកម្សាន្តចិត្តនាង ឃើញម៉ារាក្រោកឡើង ហើយចេញទៅយ៉ាងប្រញាប់ប្រញាល់ដូច្នេះ គេក៏ទៅតាមនាង ព្រោះគេគិតថានាងទៅយំនៅឯផ្នូរ។ 32ពេលនាងម៉ារាទៅដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក្រាបនៅទៀបព្រះបាទ ទូលថា៖ «ព្រះអម្ចាស់អើយ បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនស្លាប់ទេ»។ 33កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។ 34ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាបញ្ចុះសពគាត់នៅឯណា?» គេទូលឆ្លើយថា៖ «ព្រះអម្ចាស់ សូមយាងទៅមើលចុះ»។ 35ព្រះយេស៊ូវទ្រង់ព្រះកន្សែង។ 36ដូច្នេះ ពួកសាសន៍យូដានិយាយថា៖ «មើល៍! លោកស្រឡាញ់គាត់ណាស់ហ្ន៎»។ 37ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកនេះអាចធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ ហេតុអ្វីបានជាមិនឃាត់មនុស្សនេះកុំឲ្យស្លាប់ផងទៅ?»
ព្រះយេស៊ូវប្រោសឡាសារឲ្យរស់ឡើងវិញ
38ពេលនោះ ព្រះយេស៊ូវរំជួលព្រះហឫទ័យម្តងទៀត រួចយាងទៅឯផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មមួយបិទសន្ធប់។ 39ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរយកថ្មចេញ» តែម៉ាថា ជាបងស្រីរបស់សព ទូលថា៖ «ព្រះអម្ចាស់អើយ សពនេះធុំក្លិនអាក្រក់ ព្រោះស្លាប់បួនថ្ងៃមកហើយ»។ 40ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?» 41ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ 42ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាជនដែលឈរនៅទីនេះ ដើម្បីឲ្យគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន»។ 43ពេលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «ឡាសារអើយ ចេញមក!» 44អ្នកដែលបានស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់នៅដៃជើង ហើយមានកន្សែងគ្របមុខផង ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរស្រាយក្រណាត់គាត់ចេញ ហើយឲ្យគាត់ទៅចុះ»។
ការឃុបឃិតធ្វើគុតព្រះយេស៊ូវ
45ដូច្នេះ កាលពួកសាសន៍យូដាជាច្រើន ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវបានធ្វើ គេក៏ជឿដល់ព្រះអង្គ 46តែមានខ្លះបានទៅជួបពួកផារិស៊ី ហើយប្រាប់ពីការដែលព្រះយេស៊ូវបានធ្វើ។ 47ពេលនោះ ពួកសង្គ្រាជ និងពួកផារិស៊ីបានប្រមូលក្រុមប្រឹក្សាមក ហើយពោលថា៖ «តើយើងត្រូវធ្វើដូចម្តេច? ព្រោះមនុស្សនេះធ្វើទីសម្គាល់ច្រើនណាស់។ 48បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះ មនុស្សទាំងអស់នឹងជឿតាមគាត់ ហើយសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង!»។ 49មានម្នាក់ក្នុងចំណោមពួកគេ ឈ្មោះកៃផា ដែលជាសម្តេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនដឹងអ្វីសោះ! 50ក៏មិនយល់ថា បើមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជននេះ នោះមានប្រយោជន៍ជាង ដើម្បីកុំឲ្យសាសន៍ទាំងមូលត្រូវវិនាស»។ 51លោកមានប្រសាសន៍ដូច្នេះ មិនមែនដោយគំនិតរបស់លោកទេ គឺដោយព្រោះលោកជាសម្តេចសង្ឃនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ 52ហើយមិនត្រឹមតែជំនួសសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូនរបស់ព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែមួយដែរ។ 53ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នាដើម្បីធ្វើគុតព្រះអង្គ។
54ដូច្នេះ ព្រះយេស៊ូវមិនយាងទៅមកដោយចេញមុខ ឲ្យពួកសាសន៍យូដាឃើញទៀតឡើយ គឺព្រះអង្គយាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិមួយហៅថា អេប្រាអិម ហើយគង់នៅទីនោះជាមួយពួកសិស្ស។
55ពេលនោះ ថ្ងៃបុណ្យរំលងរបស់សាសន៍យូដា ក៏ជិតមកដល់ មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ។ 56ពេលគេកំពុងឈរនៅក្នុងព្រះវិហារ គេសួររកព្រះយេស៊ូវថា៖ «តើអ្នកគិតដូចម្តេច? លោកមិនមកចូលរួមពិធីបុណ្យនេះទេឬ?» 57ប៉ុន្តែ ពួកសង្គ្រាជ និងពួកផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា ត្រូវប្រាប់គេឲ្យដឹងផង ដើម្បីឲ្យគេបានទៅចាប់ព្រះអង្គ។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
យ៉ូហាន 11: គកស១៦
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© 2016 United Bible Societies

: