យ៉ូហាន 6
6
ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧)
1ក្រោយមក ព្រះយេស៊ូវយាងឆ្លងទៅត្រើយម្ខាងនៃសមុទ្រកាលីឡេ ដែលហៅថាសមុទ្រទីបេរាស។ 2មានបណ្តាជនជាច្រើនតាមព្រះអង្គទៅ ព្រោះគេបានឃើញទីសម្គាល់ ដែលព្រះអង្គប្រោសអ្នកជំងឺ។ 3ព្រះយេស៊ូវបានយាងឡើងទៅលើភ្នំ គង់ជាមួយពួកសិស្ស 4ពេលនោះ ថ្ងៃបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ជិតមកដល់ហើយ។ 5ព្រះយេស៊ូវងើបព្រះនេត្រ ឃើញមនុស្សកកកុញមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលទៅភីលីពថា៖ «តើយើងទៅរកទិញនំបុ័ងនៅឯណាឲ្យមនុស្សទាំងនេះបរិភោគបាន?» 6ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងលគាត់ ព្រោះព្រះអង្គជ្រាបថាត្រូវធ្វើដូចម្ដេចហើយ។ 7ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។ 8មានសិស្សម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ទូលព្រះអង្គថា៖ 9«នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?» 10ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងអស់អង្គុយចុះទៅ»។ នៅទីនោះ មានស្មៅច្រើន ដូច្នេះ គេនាំគ្នាអង្គុយ មានចំនួនប្រហែលជាប្រាំពាន់នាក់។ 11ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។ 12ពេលគេឆ្អែតគ្រប់គ្នាហើយ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលចំណិតដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។ 13គេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពីប្រាំដុំ ក្រោយពីបានបរិភោគហើយនោះ បានពេញដប់ពីរកន្ត្រក។ 14ពេលមនុស្សជាច្រើនបានឃើញទីសម្គាល់ដែលព្រះយេស៊ូវធ្វើ គេនិយាយថា «លោកនេះប្រាកដជាហោរា ដែលត្រូវមកក្នុងពិភពលោកមែន»។
15ពេលព្រះយេស៊ូវជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គដោយកម្លាំង ដើម្បីតាំងឡើងជាស្តេច ទ្រង់ក៏ចេញពីគេឡើងទៅលើភ្នំ តែមួយអង្គឯងម្តងទៀត។
ព្រះយេស៊ូវយាងលើទឹកសមុទ្រ
(ម៉ាថាយ ១៤.២២-៣៤ ម៉ាកុស ៦.៤៥-៥២)
16នៅពេលព្រលប់ ពួកសិស្សព្រះអង្គនាំគ្នាទៅសមុទ្រ 17ចុះទូក ឆ្លងទៅក្រុងកាពើណិម ពេលនោះ ងងឹត ហើយព្រះយេស៊ូវក៏មិនទាន់មកដល់។ 18សមុទ្រមានខ្យល់បក់បោកជាខ្លាំង 19ពេលគេចែវទៅប្រហែលជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូវកំពុងយាងលើសមុទ្រមកជិតទូក ហើយគេភ័យខ្លាចជាខ្លាំង។ 20ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំភ័យអី គឺខ្ញុំទេ» 21ពួកគេចង់យាងព្រះអង្គចូលក្នុងទូក ស្រាប់តែពេលនោះ ទូកក៏មកដល់ត្រើយ ជាកន្លែងដែលគេចង់ទៅ។
នំបុ័ងមកពីស្ថានសួគ៌
22នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា មានទូកតែមួយគត់ ដែលពួកសិស្សព្រះអង្គបានជិះ ហើយមិនឃើញព្រះយេស៊ូវជិះទូកជាមួយពួកសិស្សទេ គឺមានតែពួកសិស្សប៉ុណ្ណោះ ដែលបានចេញទូកទៅ។ 23ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួច។ 24ដូច្នេះ ពេលបណ្តាជនមិនឃើញព្រះយេស៊ូវ ឬពួកសិស្សនៅទីនោះ គេក៏ជិះទូកទៅក្រុងកាពើណិម ដើម្បីរកព្រះអង្គ។
25ពេលគេឃើញព្រះអង្គនៅត្រើយម្ខាងហើយ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ លោកមកដល់ទីនេះពីពេលណា?» 26ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសម្គាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ។ 27កុំខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ រហូតដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះបានដៅចំណាំទុក»។ 28គេទូលសួរព្រះអង្គថា៖ «តើពួកយើងត្រូវធ្វើអ្វីខ្លះ ដែលរាប់ថាជាកិច្ចការរបស់ព្រះ?» 29ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿដល់អ្នកដែលព្រះអង្គបានចាត់ឲ្យមក»។
30ដូច្នេះ គេទូលសួរព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វីឲ្យយើងខ្ញុំឃើញ ហើយជឿដល់លោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? 31បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ 32ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌មកអ្នករាល់គ្នាទេ តែនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ គឺព្រះវរបិតាខ្ញុំទេតើ ដែលប្រទានមកអ្នករាល់គ្នា។ 33ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ហើយប្រទានជីវិតឲ្យមនុស្សលោក»។ 34គេទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំរហូតទៅ»។
35ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ 36ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ។ 37អស់អ្នកដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមករកខ្ញុំ ហើយអ្នកណាដែលមករកខ្ញុំ ខ្ញុំនឹងមិនបោះបង់គេចោលឡើយ។ 38ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមកវិញ។ 39នេះហើយជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក គឺមិនចង់ឲ្យបាត់អ្នកណាម្នាក់ក្នុងចំណោមមនុស្ស ដែលព្រះអង្គបានប្រទានមកខ្ញុំឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេឲ្យរស់ឡើង នៅថ្ងៃចុងបំផុត។ 40នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។
41ពេលនោះ ពួកសាសន៍យូដាឌុកដាន់ព្រះអង្គ ដោយព្រោះព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក»។ 42គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» 43ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កុំឲ្យអ្នករាល់គ្នារអ៊ូរទាំឡើយ 44គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ 45នៅក្នុងគម្ពីរហោរាមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្រៀនគេទាំងអស់គ្នា" អស់អ្នកដែលបានឮ ហើយបានរៀនពីព្រះវរបិតា អ្នកនោះនឹងមករកខ្ញុំ។ 46នេះមិនមែនមានន័យថា មានអ្នកណាបានឃើញព្រះវរបិតាឡើយ មានតែអ្នកដែលមកពីព្រះប៉ុណ្ណោះ អ្នកនោះហើយបានឃើញព្រះវរបិតា។ 47ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច 48ខ្ញុំជានំបុ័ងជីវិត។ 49បុព្វបុរសអ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ 50នំប៉័ងដែលខ្ញុំនិយាយនេះ ជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដូច្នេះ អ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ។ 51ខ្ញុំជានំបុ័ងជីវិត ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យមនុស្សលោកមានជីវិត»។
52ដូច្នេះ ពួកសាសន៍យូដាជជែកគ្នា ហើយនិយាយថា៖ «តើអ្នកនេះអាចនឹងឲ្យសាច់គាត់មកយើងបរិភោគដូចម្តេចបាន?» 53ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។ 54អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ 55ព្រោះសាច់ខ្ញុំជាអាហារពិតប្រាកដ ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ 56អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅជាប់ក្នុងអ្នកនោះដែរ។ 57ដូចជាព្រះវរបិតាដែលមានព្រះជន្មរស់ បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់នៅ ដោយសារព្រះអង្គ នោះអ្នកណាដែលពិសាខ្ញុំ នឹងរស់ដោយសារខ្ញុំដែរ។ 58នេះជានំបុ័ងដែលចុះពីស្ថានសួគ៌មកពិត មិនដូចជាបុព្វបុរសអ្នករាល់គ្នា បានបរិភោគនំម៉ាណា ហើយស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។ 59ព្រះអង្គមានព្រះបន្ទូលពីសេចក្តីទាំងនេះ នៅពេលព្រះអង្គកំពុងបង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។
ព្រះបន្ទូលអំពីជីវិតអស់កល្បជានិច្ច
60ពេលពួកសិស្សរបស់ព្រះអង្គជាច្រើនឮសេចក្ដីនោះ គេពោលថា៖ «សេចក្តីបង្រៀននេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន?» 61ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា ពួកសិស្សរអ៊ូរទាំពីសេចក្ដីនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យនេះនាំឲ្យអ្នករាល់គ្នារវាតចិត្តឬ? 62ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅស្ថាន ដែលលោកនៅពីដើម តើអ្នកគិតដូចម្តេច? 63មានតែព្រះវិញ្ញាណទេដែលប្រទានឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ។ 64ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះមិនជឿទេ» (ដ្បិតព្រះយេស៊ូវជ្រាបតាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនព្រះអង្គ)។ 65ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមករកខ្ញុំបានទេ លើកតែព្រះវរបិតាប្រោសប្រទានមកប៉ុណ្ណោះ»។
66តាំងពីនោះមក មានសិស្សព្រះអង្គជាច្រើនដកខ្លួនថយ មិនតាមព្រះអង្គទៀតឡើយ។ 67ព្រះយេស៊ូវមានព្រះបន្ទូលសួរអ្នកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ថយទៅដែរឬ?» 68ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកអ្នកណាវិញ? គឺព្រះអង្គហើយដែលមានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។ 69យើងខ្ញុំជឿហើយ ក៏ដឹងថា ព្រះអង្គជាព្រះរាជបុត្រាបរិសុទ្ធតែមួយរបស់ព្រះ»។ 70ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើខ្ញុំមិនបានរើសអ្នករាល់គ្នា ទាំងដប់ពីរមកទេឬ? តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្ស»។ 71គឺព្រះអង្គមានព្រះបន្ទូលពីយូដាសអ៊ីស្ការីយុត កូនរបស់ស៊ីម៉ូន ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដ្បិតគាត់រៀបនឹងក្បត់ព្រះអង្គ។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
យ៉ូហាន 6: គកស១៦
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© 2016 United Bible Societies

: