លូកា 20
20
គេចោទសួរពីអំណាចរបស់ព្រះយេស៊ូវ
(ម៉ាថាយ ២១.២៣-២៧ ម៉ាកុស ១១.២៧-៣៣)
1មានមួយថ្ងៃ កំពុងដែលព្រះយេស៊ូវបង្រៀនប្រជាជន ព្រមទាំងប្រកាសប្រាប់ដំណឹងល្អនៅក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំក៏មកដល់ 2គេទូលសួរព្រះអង្គថា៖ «សូមប្រាប់យើងខ្ញុំ តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាបានប្រគល់អំណាចនេះឲ្យលោក?» 3ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តីមួយដែរ ចូរប្រាប់មកខ្ញុំសិន 4តើពិធីជ្រមុជរបស់យ៉ូហាន មកពីស្ថានសួគ៌ ឬមកពីមនុស្ស?» 5គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" នោះគាត់នឹងសួរយើងវិញថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់" 6តែបើយើងឆ្លើយថា "មកពីមនុស្ស" នោះប្រជាជននឹងយកថ្មគប់យើងមិនខាន ព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន»។ 7រួចគេទូលឆ្លើយថា គេមិនដឹងថាមកពីណាទេ។ 8ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាឲ្យដឹងថាខ្ញុំធ្វើការទាំងនេះ ដោយអាងអំណាចអ្វីដែរ»។
រឿងប្រៀបធៀបអំពីអ្នកថែរក្សាចម្ការទំពាំងបាយជូរ
(ម៉ាថាយ ២១.៣៣-៤៦ ម៉ាកុស ១២.១-១២)
9ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅបណ្តាជន ជារឿងប្រៀបធៀបនេះថា៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរក្នុងចម្ការមួយ ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចក៏ចេញទៅស្រុកមួយផ្សេងទៀត អស់រយៈពេលជាយូរ។ 10លុះដល់រដូវទុំហើយ គាត់ក៏ចាត់បាវបម្រើទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់ តែពួកអ្នកទាំងនោះបានវាយអ្នកបម្រើ ហើយបណ្ដេញគាត់ឲ្យមកវិញដៃទទេ។ 11បន្ទាប់មក គាត់បានចាត់បាវបម្រើមា្នក់ទៀតឲ្យទៅ តែគេវាយអ្នកបម្រើនោះដែរ ទាំងដៀលត្មះ ហើយបណ្តេញឲ្យមកវិញដៃទទេ។ 12គាត់ក៏ចាត់អ្នកទីបីឲ្យទៅទៀត តែគេវាយអ្នកនោះឲ្យមានរបួស រួចបោះចោលទៅក្រៅ។ 13ពេលនោះ ម្ចាស់ចម្ការគិតថា "តើត្រូវឲ្យយើងធ្វើដូចម្តេច? យើងនឹងចាត់កូនសម្លាញ់របស់យើងឲ្យទៅទៀត ក្រែងកាលណាគេឃើញ គេមុខជានឹងកោតខ្លាចដល់កូននោះ"។ 14ប៉ុន្តែ ពេលពួកធ្វើចម្ការបានឃើញ គេរិះគិតគ្នាថា "នេះជាកូនគ្រងមត៌ក ចូរយើងសម្លាប់វាចោលទៅ ដើម្បីឲ្យមត៌កធ្លាក់មកលើយើងវិញ"។ 15គេក៏បោះគាត់ទៅក្រៅចម្ការ ហើយសម្លាប់ចោល ដូច្នេះ តើម្ចាស់ចម្ការនោះនឹងធ្វើដូចម្តេច? 16គឺគាត់នឹងមកបំផ្លាញពួកអ្នកធ្វើចម្ការនោះ រួចប្រវាស់ទៅឲ្យអ្នកផ្សេងទៀត»។ ពេលពួកគេបានឮសេចក្តីនោះហើយ គេក៏ទូលថា៖ «សូមកុំឲ្យកើតមានដូច្នោះឡើយ»។ 17ព្រះអង្គទតទៅគេ ហើយមានព្រះបន្ទូលថា៖ «សេចក្តីដែលចែងថា
"ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល
បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក"
នោះតើមានន័យដូចម្តេច? 18អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែកខ្ទេចខ្ទី តែអ្នកណាដែលថ្មនោះធ្លាក់លើ នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ» ។ 19នៅពេលនោះ ពួកសង្គ្រាជ និងពួកអាចារ្យរកមធ្យោបាយចាប់ព្រះអង្គ ដ្បិតគេដឹងថា ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនោះដាក់គេ តែគេខ្លាចបណ្តាជន។
គេចោទសួរព្រះយេស៊ូវអំពីការបង់ពន្ធ
(ម៉ាថាយ ២២.១៥-២២ ម៉ាកុស ១២.១៣-១៧)
20ពួកគេឃ្លាំមើលព្រះអង្គ ហើយក៏ចាត់ពួកសម្ងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល ហើយចាប់បញ្ជូនព្រះអង្គទៅសាលាក្តី និងក្នុងអំណាចរបស់លោកទេសាភិបាល។ 21អ្នកទាំងនោះទូលសួរព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ និងបង្រៀនសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។ 22ដូច្នេះ តើគួរឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ?» 23ដោយព្រះអង្គជ្រាបពីឧបាយកលរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ? 24ចូរបង្ហាញកាក់មួយដេណារីមកឲ្យខ្ញុំមើល តើរូប និងឈ្មោះនេះជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «សេសារ»។ 25ព្រះអង្គមានព្រះបន្ទូលថា៖ «បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះថ្វាយទៅព្រះវិញ»។ 26គេមិនអាចចាប់ព្រះបន្ទូលព្រះអង្គនៅមុខប្រជាជនទាំងឡាយបានឡើយ ហើយគេមានសេចក្ដីអស្ចារ្យនឹងចម្លើយរបស់ព្រះអង្គ រួចគេក៏នៅស្ងៀម។
គេចោទសួរព្រះយេស៊ូវអំពីការរស់ឡើងវិញ
(ម៉ាថាយ ២២.២៣-៣៣ ម៉ាកុស ១២.១៨-២៧)
27មានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្តីរស់ឡើងវិញ គេមកទូលសួរព្រះយេស៊ូវថា៖ 28«លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងប្រុសអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីបន្តពូជឲ្យបង ។ 29ដូច្នេះ មានបងប្អូនប្រាំពីរនាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅទាំងគ្មានកូន។ 30ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅទាំងគ្មានកូនដែរ 31អ្នកទីបីក៏យកនាងទៀត ហើយបងប្អូនទាំងប្រាំពីរនាក់ បានយកនាងគ្រប់គ្នា តែស្លាប់ទៅទាំងគ្មានកូនដូចគ្នាទាំងអស់។ 32ទីបំផុត នាងនោះស្លាប់ទៅដែរ។ 33ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា? ដ្បិតអ្នកទាំងប្រាំពីរនោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា»។
34ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ធម្មតា មនុស្សនៅលោកីយ៍នេះ គេតែងយកប្តីប្រពន្ធ 35ប៉ុន្តែ អស់អ្នកដែលបានរាប់ជាស័ក្តិសមនឹងបានទៅឯបរលោក ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនយកប្តីប្រពន្ធទៀតទេ។ 36គេមិនចេះស្លាប់ទេ គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះ ដោយបានរស់ពីស្លាប់ឡើងវិញ។ 37រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញនោះ លោកម៉ូសេក៏បានបង្ហាញដែរ ក្នុងរឿងពីគុម្ពបន្លា គឺពេលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ។ 38ដ្បិតព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់ ដ្បិតនៅចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ 39មានពួកអាចារ្យខ្លះឆ្លើយឡើងថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់»។ 40ពួកគេក៏លែងហ៊ានទូលសួរព្រះអង្គពីអ្វីទៀតដែរ។
សំណួរអំពីព្រះរាជវង្សព្រះបាទដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ ម៉ាកុស ១២.៣៥-៣៧)
41ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ហេតុដូចម្តេចបានជាគេអាចនិយាយថាព្រះគ្រីស្ទជាព្រះរាជវង្សព្រះបាទដាវីឌ? 42ព្រោះព្រះបាទដាវីឌផ្ទាល់ មានរាជឱង្ការនៅក្នុងគម្ពីរទំនុកតម្កើងថា "ព្រះអម្ចាស់មានព្រះបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង 43ទាល់តែយើងដាក់ពួកខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យធ្វើជាកំណល់កល់ព្រះបាទព្រះអង្គ"។ 44បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ ដូច្នេះ តើព្រះគ្រីស្ទអាចជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?»
ព្រះយេស៊ូវប្រាប់ឲ្យប្រយ័ត្ននឹងពួកអាចារ្យ
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.៣៨-៤០)
45ពេលប្រជាជនកំពុងស្តាប់ព្រះអង្គ ព្រះអង្គក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ 46«ចូរប្រុងប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងពាក់អាវវែង ហើយចូលចិត្តឲ្យគេគោរពខ្លួននៅតាមទីផ្សារ ចង់អង្គុយកន្លែងមុខគេក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសក្នុងពិធីជប់លៀង។ 47តែគេឆបោកនៅផ្ទះស្រីមេម៉ាយ ដោយធ្វើពុតជាសូត្រពាក្យអធិស្ឋានយ៉ាងវែង។ អ្នកទាំងនោះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
លូកា 20: គកស១៦
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© 2016 United Bible Societies

: