លោកុប្បត្តិ 5
5
ពូជអម្បូររបស់សេថ
1នេះជាកំណត់ត្រាវង្សត្រកូលរបស់អ័ដាម:
នៅថ្ងៃដែលព្រះនិម្មិតបង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះ 2គឺព្រះអង្គទ្រង់និម្មិតបង្កើតពួកគេជាប្រុស ជាស្រី។ នៅថ្ងៃដែលពួកគេត្រូវបាននិម្មិតបង្កើត ព្រះអង្គបានប្រទានពរពួកគេ ហើយឲ្យឈ្មោះពួកគេថា “មនុស្ស”។
3អ័ដាមរស់នៅបាន ១៣០ ឆ្នាំ គាត់ក៏បង្កើតកូនប្រុសម្នាក់ដែលមានលក្ខណៈដូចគាត់ តាមរូបរាងរបស់គាត់ ហើយដាក់ឈ្មោះកូននោះថាសេថ។ 4ក្រោយពីបង្កើតសេថ អ័ដាមមានអាយុ ៨០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 5ដូច្នេះ អាយុទាំងអស់ដែលអ័ដាមរស់នៅគឺ ៩៣០ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
6សេថរស់នៅបាន ១០៥ ឆ្នាំ គាត់ក៏បង្កើតអេណុស។ 7ក្រោយពីបង្កើតអេណុស សេថរស់នៅបាន ៨០៧ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 8ដូច្នេះ អាយុទាំងអស់របស់សេថគឺ ៩១២ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
9អេណុសរស់នៅបាន ៩០ ឆ្នាំ គាត់ក៏បង្កើតកៃណាន។ 10ក្រោយពីបង្កើតកៃណាន អេណុសរស់នៅបាន ៨១៥ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 11ដូច្នេះ អាយុទាំងអស់របស់អេណុសគឺ ៩០៥ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
12កៃណានរស់នៅបាន ៧០ ឆ្នាំ គាត់ក៏បង្កើតម៉ាលេលាល។ 13ក្រោយពីបង្កើតម៉ាលេលាល កៃណានរស់នៅបាន ៨៤០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 14ដូច្នេះ អាយុទាំងអស់របស់កៃណានគឺ ៩១០ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
15ម៉ាលេលាលរស់នៅបាន ៦៥ ឆ្នាំ គាត់ក៏បង្កើតយ៉ារេឌ។ 16ក្រោយពីបង្កើតយ៉ារេឌ ម៉ាលេលាលរស់នៅបាន ៨៣០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 17ដូច្នេះ អាយុទាំងអស់របស់ម៉ាលេលាលគឺ ៨៩៥ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
18យ៉ារេឌរស់នៅបាន ១៦២ ឆ្នាំ គាត់ក៏បង្កើតហេណុក។ 19ក្រោយពីបង្កើតហេណុក យ៉ារេឌរស់នៅបាន ៨០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 20ដូច្នេះ អាយុទាំងអស់របស់យ៉ារេឌគឺ ៩៦២ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
21ហេណុករស់នៅបាន ៦៥ ឆ្នាំ គាត់ក៏បង្កើតមធូសាឡា។ 22ក្រោយពីបង្កើតមធូសាឡា ហេណុកបានដើរជាមួយព្រះក្នុងរយៈពេល ៣០០ ឆ្នាំ ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 23ដូច្នេះ អាយុទាំងអស់របស់ហេណុកគឺ ៣៦៥ ឆ្នាំ។ 24ហេណុកបានដើរជាមួយព្រះ រួចមិនមានគាត់ទៀតទេ ពីព្រោះព្រះបានទទួលយកគាត់ទៅ។
25មធូសាឡារស់នៅបាន ១៨៧ ឆ្នាំ គាត់ក៏បង្កើតឡាមេក។ 26ក្រោយពីបង្កើតឡាមេក មធូសាឡារស់នៅបាន ៧៨២ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 27ដូច្នេះ អាយុទាំងអស់របស់មធូសាឡាគឺ ៩៦៩ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
28ឡាមេករស់នៅបាន ១៨២ ឆ្នាំ គាត់ក៏បង្កើតកូនប្រុសម្នាក់ 29ហើយដាក់ឈ្មោះកូននោះថាណូអេ ដោយនិយាយថា៖ “កូននេះនឹងផ្ដល់ភាពធូរស្បើយដល់យើងពីការងារដ៏ធ្ងន់របស់យើង និងពីការនឿយហត់នៃដៃរបស់យើង ដែលមកពីដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា”។ 30ក្រោយពីបង្កើតណូអេ ឡាមេករស់នៅបាន ៥៩៥ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 31ដូច្នេះ អាយុទាំងអស់របស់ឡាមេកគឺ ៧៧៧ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
32ពេលណូអេមានអាយុ ៥០០ ឆ្នាំ ណូអេបានបង្កើតសិម ហាំ និងយ៉ាផែត៕
Currently Selected:
លោកុប្បត្តិ 5: GKHB
Qaqambisa
Share
Copy
Ufuna ukuba iimbalasane zakho zigcinwe kuzo zonke izixhobo zakho? Bhalisela okanye ngena
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative

: