កំណើតពិភពលោក 11
11
ប៉មនៅក្រុងបាបិល
1នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសំដីតែមួយ។ 2ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយ ក្នុងស្រុកស៊ីណើរ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។ 3គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។ 4បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
5 អុលឡោះតាអាឡា ចុះមកមើលទីក្រុង និងប៉មដែលមនុស្សលោកបានសង់ 6អុលឡោះតាអាឡា មានបន្ទូលថា៖ «ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើត គេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀត តាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។ 7ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ 8អុលឡោះតាអាឡា ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ 9ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលអុលឡោះតាអាឡា បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយក៏ធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
បញ្ជីរាយនាមបុព្វបុរសរបស់ណាពីអ៊ីព្រហ៊ីម
10នេះជាបញ្ជីរាយនាមកូនចៅរបស់សិម។ ពេលសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ គាត់បង្កើតបានអើប៉ាក់សាឌ។ 11ក្រោយកំណើតអើប៉ាក់សាឌ សិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
12ពេលអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ គាត់បង្កើតបានសេឡា។ 13ក្រោយកំណើតសេឡា អើប៉ាក់សាឌរស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 14ពេលសេឡាអាយុសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។ 15ក្រោយកំណើតហេប៊ើរ សេឡារស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
16ពេលហេប៊ើរអាយុសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។ 17ក្រោយកំណើតផាលេក ហេប៊ើររស់បានបួនរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
18ពេលផាលេកអាយុសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។ 19ក្រោយកំណើតរេហ៊ូវ ផាលេករស់បានពីររយប្រាំបួនឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
20ពេលរេហ៊ូវអាយុសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។ 21ក្រោយកំណើតសេរូក រេហ៊ូវរស់បានពីររយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
22ពេលសេរូកអាយុសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។ 23ក្រោយកំណើតណាឃរ សេរូករស់បានពីររយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
24ពេលណាឃរអាយុម្ភៃប្រាំបួនឆ្នាំ គាត់បង្កើតបានថេរ៉ា។ 25ក្រោយកំណើតថេរ៉ា ណាឃររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
26ពេលថេរ៉ាអាយុចិតសិបឆ្នាំ គាត់បង្កើតបានអ៊ីប្រាំ ណាឃរ និងហារ៉ាន។
27នេះជាបញ្ជីរាយនាមកូនចៅថេរ៉ា។ ថេរ៉ាបង្កើតអ៊ីប្រាំ ណាឃរ និងហារ៉ាន។ ហារ៉ានបង្កើតឡូត។ 28ហារ៉ានបានស្លាប់ នៅក្រុងអ៊ើរនៃស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ ក្នុងពេលថេរ៉ានៅរស់នៅឡើយ។ 29អ៊ីប្រាំ និងណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់អ៊ីប្រាំ ឈ្មោះសារ៉ាយ រីឯភរិយារបស់ណាឃរ ឈ្មោះមីលកា ជាកូនរបស់ហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។ 30សារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
31ថេរ៉ាបាននាំអ៊ីប្រាំជាកូន និងឡូតដែលជាកូនរបស់ហារ៉ាន ហើយត្រូវជាចៅរបស់គាត់ ព្រមទាំងនាំសារ៉ាយ ជាកូនប្រសារស្រី ដែលត្រូវជាភរិយារបស់អ៊ីប្រាំ កូនប្រុសរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ នៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកគាត់បាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
32ថេរ៉ារស់បានពីររយប្រាំឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
Okuqokiwe okwamanje:
កំណើតពិភពលោក 11: អគត
Qhakambisa
Dlulisela
Kopisha
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fzu.png&w=128&q=75)
Ufuna ukuthi okuvelele kwakho kugcinwe kuwo wonke amadivayisi akho? Bhalisa noma ngena ngemvume
© 2014 United Bible Societies, UK.

:
Qhakambisa
Dlulisela
Kopisha
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)