ទំនុកដំកើង 61
61
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីអំពាវនាវ
របស់ទូលបង្គំ
សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង
2កាលណាចិត្តទូលបង្គំត្រូវបង្គ្រប
នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង
សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ
3ដ្បិតទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ
គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ
4ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច
ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់
5៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដី
ដែលទូលបង្គំបន់ហើយ
ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ
ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់
6ទ្រង់នឹងចំរើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែង
អស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុ
របស់មនុស្សជាច្រើនដំណតទៅ
7ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅ
ឱសូមរៀបសេចក្ដីសប្បុរស នឹងសេចក្ដីពិតឲ្យបាន
រក្សាទូលបង្គំផង
8យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់
ព្រះនាមទ្រង់ជាដរាប
ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។
Currently Selected:
ទំនុកដំកើង 61: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.