YouVersion Logo
Search Icon

អេសាយ 15

15
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ម៉ូអាប់
1នោះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ស្រុក​ម៉ូអាប់
ពី​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​អើរ​របស់​ស្រុក​ម៉ូអាប់
នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ
ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​មួយ
ក្រុង​គាររបស់​ស្រុក​ម៉ូអាប់
ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ
2គេ​បាន​ឡើង​ទៅ​ឯ​វិហារ
ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ
សាសន៍​ម៉ូអាប់​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ
និង​ក្រុង​មេឌីបា
គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា
ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។
3នៅ​តាម​ផ្លូវ គេ​ស្លៀក​សំពត់​ធ្មៃ
ហើយ​នៅ​លើ​ដំបូល​ផ្ទះ និង​នៅ​ទី​ធ្លា
គេ​យំ​សោយ​សោក
4ក្រុង​ហែស‌បូន និង​ក្រុង​អេលាលេ
នាំ​គ្នា​ស្រែក​ឡើង
សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់
ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់
គេ​ស្រែក​ជា​ខ្លាំង បេះ​ដូង​គេ​ញ័រ​ក្នុង​ខ្លួន។
5ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ
ពួក​គេ​ដែល​រត់​យោង​ខ្លួន
ក៏​រត់​រហូត​ដល់​ក្រុង​សូអារ
ដូច​ជា​គោ​ឈ្មោល​អាយុ​បី​ខួប
គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​លូគីត
គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ
តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម
6ពី​ព្រោះ​កន្លែង​មាន​ទឹក​របស់​ក្រុង​នីមរីម
នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត
ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ។
7ដូច្នេះ គេ​នឹង​ប្រមូល​របស់​ទ្រព្យ
ដែល​គេ​បាន​ទាំង​ប៉ុន្មាន
ហើយ​ដែល​គេ​បាន​សន្សំ​ទុក ឆ្លង​ជ្រោះ​ដើម​ចាក​ទៅ។
8ពី​ព្រោះ​សម្រែក​បាន​ឮ​ព័ទ្ធ​ជុំ‌វិញ
ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់​ហើយ
សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម
សូរ​ទ្រហោ‌យំ​នោះ
បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម។
9ឯ​ទឹក​នៃ​ក្រុង​ឌីម៉ូន បាន​ពេញ​ទៅ​ដោយ​ឈាម
ពី​ព្រោះ​យើង​នឹង​នាំ​សេចក្ដី​វេទនា
មក​លើក្រុង​ឌីម៉ូន​ទៀត
គឺ​ជា​សត្វ​សិង្ហ​ឲ្យ​ស្ទុះ​លើ​ពួក​ម៉ូអាប់​ដែល​រត់​រួច​បាន
ហើយ​លើ​ពួក​ដែល​សល់​នៅ​ក្នុង​ស្រុក​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 15