យេរេមា 10
10
រូបព្រះបាននាំសេចក្ដីហិនវិនាសមកលើទឹកដីអ៊ីស្រាអែល
1ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់សេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាចុះ 2គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ
ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ
ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ
3ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ
សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ
គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ
4គេតាក់តែងដោយប្រាក់ និងមាស
គេយកញញួរបោះជាប់ដោយដែកគោល
ដើម្បីមិនឲ្យរើទៅឯណា។
5រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង
នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ
ហើយត្រូវការឲ្យគេសែងទៅមក
ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ
ដ្បិតវាធ្វើអាក្រក់មិនបានទេ
ក៏មិនអាចនឹងធ្វើល្អបានផង។
6ឱព្រះយេហូវ៉ាអើយ
គ្មានណាឲ្យដូចព្រះអង្គឡើយ ព្រះអង្គធំប្រសើរ
ហើយព្រះនាមព្រះអង្គក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ។
7ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ
តើមានអ្នកណាដែលមិនត្រូវកោតខ្លាច
ដល់ព្រះយេហូវ៉ា
ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងព្រះអង្គប៉ុណ្ណោះ
ព្រោះក្នុងបណ្ដាមនុស្សមានប្រាជ្ញាទាំងឡាយ
នៅគ្រប់ទាំងសាសន៍
ហើយក្នុងនគររបស់គេទាំងប៉ុន្មាន
នោះគ្មានអ្នកណាមួយឲ្យដូចព្រះអង្គឡើយ។
8គឺគេសុទ្ធតែជាមនុស្សល្ងីល្ងើ លេលា
លទ្ធិរបស់គេគឺរូបព្រះ ប៉ុន្តែ ជាដុំឈើ!
9គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស
និងមាសពីស្រុកអ៊ូផាស
ជាស្នាដៃរបស់ជាងទង និងជាងស្មិត
ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង
រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់។
10ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត
ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ
ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច
ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ
ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។
11ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។
12ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ
ព្រះអង្គបានតាំងលោកិយ៍ឡើង
ដោយសារប្រាជ្ញារបស់ព្រះអង្គ
ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
13កាលណាព្រះអង្គបព្ចោញព្រះសៀង
នោះមានទឹកសន្ធឹកនៅលើមេឃ
ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់
ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក
ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។
14មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ
ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់
ដ្បិតរូបសិតរបស់គេជាការកុហក
ឥតមានដង្ហើមឡើយ។
15វាសុទ្ធតែអសារឥតការ ជាការបព្ឆោាតទេ
នៅគ្រាដែលផ្ចាញ់ផ្ចាល វានឹងវិនាសបាត់ទៅ។
16ឯព្រះយេហូវ៉ា
ជាចំណែករបស់ពួកយ៉ាកុបមិនដូច្នោះទេ
ដ្បិតព្រះអង្គគឺជាអ្នកដែលបានបង្កើតរបស់សព្វសារពើ
ហើយសាសន៍អ៊ីស្រាអែល
ជាកុលសម្ព័ន្ធនៃមត៌ករបស់ព្រះអង្គ
ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
17ឱអ្នកដែលនៅក្នុងកំឡុង
មានទាំងពួកខ្មាំងឡោមព័ទ្ធអ្នកជុំវិញ
ចូរប្រមូលអីវ៉ាន់អ្នកចេញពីស្រុកទៅ។
18ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
មើល៍! ឥឡូវនេះ
យើងនឹងបោះចោលពួកអ្នកស្រុកនេះ
ហើយធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃយើង។
19វរហើយខ្ញុំ ដោយព្រោះសេចក្ដីឈឺចាប់របស់ខ្ញុំ
របួសខ្ញុំឈឺណាស់ តែខ្ញុំនិយាយថា
នេះហើយជាសេចក្ដីលំបាករបស់ខ្ញុំ ខ្ញុំត្រូវតែទ្រាំទ្រ
20ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់
អស់ទាំងខ្សែក៏ដាច់ចេញហើយ
កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ
ហើយមិននៅទៀតទេ
គ្មានអ្នកណានឹងដំឡើងត្រសាល
ហើយចងរនាំងខ្ញុំទៀតឡើយ
21ដ្បិតពួកគង្វាល
បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់
ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ
ហេតុនោះបានជាគេមិនបានចម្រើន
ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។
22មានឮសូរគ្រឹកគ្រេង ដែលចេញពីស្រុកខាងជើងមក
ដើម្បីធ្វើឲ្យទីក្រុងនានាក្នុងស្រុកយូដាត្រូវបំផ្លាញ
ក្លាយជាទីអាស្រ័យរបស់ចចកវិញ។
23ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា
ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ
ហើយដែលតម្រង់ជំហានរបស់ខ្លួន
នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។
24ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ
តែគឺតាមសេចក្ដីទៀងត្រង់
មិនមែនដោយសេចក្ដីក្រោធរបស់ព្រះអង្គឡើយ
ក្រែងព្រះអង្គធ្វើឲ្យទូលបង្គំសាបសូន្យទៅ។
25សូមព្រះអង្គចាក់សេចក្ដីក្រោធរបស់ព្រះអង្គ
ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ព្រះអង្គ
ហើយទៅលើអស់ទាំងគ្រួមនុស្ស
ដែលមិនអំពាវនាវដល់ព្រះនាមព្រះអង្គផង
ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប
គេបានត្របាក់លេប ព្រមទាំងរំលីងអស់
ហើយបំផ្លាញទីលំនៅរបស់គេដែរ។
Currently Selected:
យេរេមា 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies