YouVersion Logo
Search Icon

ទំនុកតម្កើង 43

43
ពាក្យ​អធិស្ឋាន​ដល់​ព្រះនៅ​ពេល​មាន​ទុក្ខ​លំបាក
1ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ
ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច
ហើយ​ទុច្ចរិតទាំង​នោះ​ផង។
2ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទូល‌បង្គំ​ពឹង​ជ្រក
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​ទូល‌បង្គំ?
ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ
ដោយ​ព្រោះ​តែ​ការ​សង្កត់‌សង្កិន
របស់​ខ្មាំង​សត្រូវ​ដូច្នេះ?
3ឱ​សូម​ផ្សាយ​ពន្លឺ និង​សេចក្ដី​ពិត
មក​នាំ​មុខ​ទូល‌បង្គំ
គឺ​នាំ​ទូល‌បង្គំ​ទៅ​កាន់​ភ្នំ​បរិសុទ្ធ
ហើយ​ទៅកាន់​ដំណាក់​របស់​ព្រះ‌អង្គ!
4ពេល​នោះ ទូល‌បង្គំ​នឹង​ចូល​ទៅ​រក
អាសនា​របស់​ព្រះ
គឺទៅ​ជួប​ព្រះ​ដែល​ជា​អំណរ
ដ៏​លើស​លុប​របស់​ទូល‌បង្គំ
ឱ​ព្រះ ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយសំឡេង​ស៊ុង។
5ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត?
ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ?
ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ
ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរ​ព្រះ‌អង្គ​ត​ទៅ​ទៀត
ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in