គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង យ៉ាកុប 1:14
ថ្វាយអាទិភាពទីមួយទៅព្រះអង្គ
5 ថ្ងៃ
ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
បញ្ហាផ្លូវភេទ (ស៊ិច)
7 ថ្ងៃ
បញ្ហាផ្លូវភេទមាននៅគ្រប់ទិសទី។ មនុស្សគ្រប់រូបងាយនឹងធ្លាក់ចូលទៅក្នុងការប្រព្រឹត្តភេទដោយប្រើដៃ តណ្ហា និង អំពើផិតក្បត់មិនបរិសុទ្ធផ្សេងៗ។ ព្រះជាម្ចាស់ទ្រង់រំពឹងអោយយើងរក្សាភាពបរិសុទ្ធ ពឹងទៅលើព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ និង កើនឡើងនូវការចេះគ្រប់គ្រងខ្លួនឯង។ គំរោងការណ៍រយៈពេលប្រាំពីរថ្ងៃនេះនឹងជួយយើងអោយចេះដើរតាមគន្លងនៃភាពបរិសុទ្ធនឹងរស់នៅទៅតាមខ្នាត (ស្តង់ដារ) ដែលព្រះជាម្ចាស់បានកំណត់អោយមកយើង។ ចូរស្វែងរកនរណាម្នាក់ដែលលោកអ្នកទុកចិត្ត ហើយអនុវត្តតាមគំរោងនេះទាំងអស់គ្នា។ ព្រោះថាការដែលយើងទទួលខុសត្រូវចំពោះមុខម្នាក់ផ្សេងទៀត គឺជាមធ្យោបាយយ៉ាងសំខាន់តដើម្បីរក្សានូវភាពបរិសុទ្ធខាងផ្លូវភេទ។